សូមស្វាគមន៍មកកាន់ GLOBALreach.org!



សាកលវិទ្យាល័យគ្លូបលគឺជាការឈោងចាប់សកល។ មានការផ្តល់ជូននូវការបណ្តុះបណ្តាលជាប្រព័ន្ធ សម្រាប់អ្នកជឿគ្រប់រូបដោយមិនគិតថ្លៃ។

GLOBALreach.org មានធនធានផ្សាយដំណឹងល្អ បង្កើតសិស្ស និងហ្វឹកហ្វឺនជាច្រើនភាសាដោយឥតគិតថ្លៃ។ មុខវិជ្ជាទាំងអស់នេះនឹងផ្ដល់ការបង្រៀនដ៏ត្រឹមត្រូវមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមុខវិជ្ជាទាំងនេះជាមូលដ្ឋានគ្រឹះសម្រាប់ការហ្វឹកហ្វឺនតាមព្រះគម្ពីរនៅក្នុងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។

ជារៀងរាល់ខែ មុខវិជ្ជារាប់ពាន់មុខត្រូវបានទាញយកដោយអ្នកជឿនៅក្នុងជាង 170 ប្រទេស។ មុខវិជ្ជាទាំងនេះត្រូវបានប្រើដោយបុគ្គលម្នាក់ៗ ដោយក្រុមតូច ដោយថ្នាក់ថ្ងៃអាទិត្យ ដោយសាលាព្រះគម្ពីរ និងដោយគ្រូគង្វាល ព្រមទាំងមនុស្សធម្មតា។ ហើយអ្នកជឿទាំងអស់នេះមានគោលបំណងដូចគ្នានៅក្នុងចិត្ត គឺដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

មុខវិជ្ជាភាគច្រើន អាចរកបានជាឯកសារដែលអាចព្រីនបាន។ យើងសូមលើកទឹកចិត្តឱ្យអ្នកធ្វើការថតចម្លងឱ្យបានច្រើនតាមដែលអ្នកចង់បាន! មុខវិជ្ជាខ្លះក៏មានជាការស្ដាប់សម្លេង ឬ ជាវីដេអូផងដែរ។

សូមទំនាក់ទំនងសាកលវិទ្យាល័យគ្លូបល ដើម្បីទទួលបានធនធានជាង 120 ភាសា ឬ ដើម្បីទទួលបានពត៌មានក្នុងការបង្កើតមណ្ឌលសិក្សាផ្សាយដំណឹងល្អ និងបង្កើតសិស្ស (Study Center for Evangelism and Discipleship) នៅក្នុងក្រុមជំនុំ ឬ ផ្ទះរបស់អ្នក។

សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទមក School of Evangelism and Discipleship របស់សាកលវិទ្យាល័យគ្លូបល តាមរយៈលេខ 1-800-443-1083។