ភារកិច្ចរបស់ក្រុមជំនុំ

តើគោលបំណងរបស់ក្រុមជំនុំជាអ្វី ហើយហេតុអ្វីបានជាមនុស្សទៅព្រះវិហារ? តើការទទួលពិធីជ្រមុជទឹកមានន័យដូចម្តេច? ហេតុអ្វីបានជាអ្នកជឿត្រូវតែធ្វើពិធីលៀងព្រះអម្ចាស់? តើបទគម្ពីរអ្វីដែលទាក់ទងនឹងពិធីថ្វាយកូន? មុខវិជ្ជានេះនិពន្ធដោយលោក Robert និងលោកស្រី Evelyn Bolton នឹងឆ្លើយសំណួរជាច្រើនស្តីអំពីក្រុមជំនុំដែលគេបានសួរជាញឹកញាប់។ បទពិសោធន៍របស់នាងម៉ារី ជាអ្នកជឿថ្មី និងគូរដណ្តឹងរបស់នាងគឺ លោកធីម៉ូថេ ត្រូវបានលើកឡើងក្នុងមេរៀននីមួយៗ ដើម្បីពន្យល់ពីមូលដ្ឋានគ្រឹះតាមព្រះគម្ពីរចំពោះអ្វី ដែលក្រុមជំនុំធ្វើ និងពីមូលហេតុដែលពួកគេធ្វើវា។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

ពេលខ្លះ ព្រះវិហារបានហៅថា «ដំណាក់នៃការថ្វាយបង្គំ»។ ពាក្យនេះត្រឹមត្រូវ ព្រោះតួនាទីសំខាន់របស់ព្រះវិហារ គឺផ្តល់កន្លែងឱ្យប្រជារាស្ត្រថ្វាយបង្គំព្រះអម្ចាស់ជាមួយគ្នា។ ព្រះយេស៊ូបង្រៀនយើងថា ព្រះបិតាដែលគង់នៅស្ថានបរមសុខរបស់យើង ចង់បានការថ្វាយបង្គំរបស់យើង។ ទោះបី មានទេវតានៅស្ថានបរមសុខទាំងអស់សរសើរតម្កើងព្រះអង្គមិនដាច់ក៏ដោយ ព្រះអង្គគាប់ព្រះទ័យនឹងការថ្វាយបង្គំរបស់យើង ព្រោះការថ្វាយបង្គំនេះនឹងជួយឱ្យយើងមានការប្រកបគ្នាជាមួយព្រះអង្គ។

មើល/ទាញយកមេរៀន icon

កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធក្នុងក្រុមជំនុំ ប្រៀបបាននឹងរដូវផ្ការីកដ៏ស្រស់ស្អាត! ពេលពួកជំនុំចុះចូលចំពោះកិច្ចការរបស់ព្រះអង្គ ទ្រង់នឹងធ្វើឱ្យគេបានជាឡើងវិញ ដោយមានជីវិតថ្មី និងមានរស្មីឡើងផង។ មនុស្សដែលមិនទាន់បានកែប្រែចិត្តនឹងបាន «កើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន» (យ៉ូហាន ៣:៦)។

មើល/ទាញយកមេរៀន icon

ព្រះបន្ទូលព្រះជាម្ចាស់បានប្រទានភាពខ្ពង់ខ្ពស់ ឬ កិត្តិយសក្នុងក្រុមជំនុំដែលស្គាល់ពីឫទ្ធានុភាពរបស់ព្រះបន្ទូល។ គ្រូគង្វាលរបស់ក្រុមជំនុំទាំងនោះអធិប្បាយព្រះបន្ទូលទៅកាន់មនុស្សដោយចិត្តស្មោះត្រង់។
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីព្រះបន្ទូលដែលត្រូវអធិប្បាយ។ អ្នកនឹងដឹងថា ហេតុអ្វីបានជាព្រះបន្ទូលត្រូវអធិប្បាយ និងឥទ្ធិពលដែលការអធិប្បាយមានទៅលើអស់អ្នកដែលឆ្លើយតបទៅនឹងព្រះបន្ទូល។

មើល/ទាញយកមេរៀន icon

មានសៀវភៅជាច្រើនបានសរសេរអំពីព្រះគម្ពីរច្រើនជាងអំពីសៀវភៅផ្សេងៗទៀត ហាក់ដូចជាគ្មានទីបញ្ចប់ទេ។ សេចក្តីពិតរបស់ព្រះគម្ពីរមិនចេះអស់ឡើយ គឺមិនអាចប្រើអស់ ឬ ចាស់សឹករិចរិលទេ។ ពេលអ្នកសិក្សាព្រះគម្ពីររហូតអស់ជីវិត អ្នកនឹងរកឃើញមាស ប្រាក់ និងវត្ថុមានតម្លៃជាច្រើនទៀតក្នុងអណ្ដូងរ៉ែនៃបទគម្ពីរ។ វាផ្ទុកទៅដោយកំណប់ដែលសក្តិសមនឹងជីករក!

មើល/ទាញយកមេរៀន icon

មុនពេលទទួលពិធីជ្រមុជទឹក បុគ្គលម្នាក់ត្រូវតែយល់អំពីអត្ថន័យរបស់ពិធីជ្រមុជទឹក ហើយយល់ពីមូលហេតុដែលត្រូវទទួលស្គាល់ពិធីជ្រមុជទឹកជាបញ្ញាត្តិរបស់ក្រុមជំនុំ។
នៅក្នុងមេរៀននេះ អ្នកនឹងភ្ជាប់ពិធីជ្រមុជទឹកទៅនឹងគោលលទ្ធិសំខាន់ៗនៃសម្ពន្ធមេត្រីថ្មី ដោយព្រមទទួលពិធីជ្រមុជទឹកសម្រាប់ខ្លួនឯង និងវាយតម្លៃពីទម្រង់ផ្សេងៗនៃពិធីជ្រមុជទឹកនៅក្នុងពន្លឺរបស់ព្រះគម្ពីរ។

មើល/ទាញយកមេរៀន icon

មេរៀននេះនឹងជួយអ្នក៖ ១) ពន្យល់ពីនិមិត្តសញ្ញានៃនំប៉័ង និង ពែងដែលប្រើនៅក្នុងពិធីលៀងព្រះអម្ចាស់ ២) ពន្យល់ពីសារៈសំខាន់ និងគោលបំណងរបស់ពិធីលៀងព្រះអម្ចាស់ និង ៣) ទទួលពិធីលៀងព្រះអម្ចាស់ដោយយល់ដល់អត្ថន័យនៃពិធីនេះ។

មើល/ទាញយកមេរៀន icon

ព្រះជាម្ចាស់បានបង្កើតការប្រកបគ្នាឡើង ដើម្បីឱ្យយើងធ្វើជាជំនួយ កម្លាំង និងអំណរសម្រាប់គ្នាទៅវិញទៅមក។ នេះគឺជាមុខងារសំខាន់មួយក្នុងចំណោមមុខងារផ្សេងទៀតក្នុងក្រុមជំនុំតាមតំបន់។

មើល/ទាញយកមេរៀន icon

ក្រុមជំនុំប្រាព្ធពិធីផ្សេងៗ និង ពិធីបុណ្យដ៏មានអត្ថន័យជាច្រើន។ អ្នកពិតជាធ្លាប់ចូលរួមពិធីមង្គលការដ៏ស្រស់ស្អាត ពិធីថ្វាយកូន ឬ ពិធីបុណ្យសពរបស់សមាជិកក្នុងក្រុមជំនុំ។ បុណ្យណូអែល បុណ្យថ្ងៃអាទិត្យធាងទន្សែ (Palm Sunday) បុណ្យថ្ងៃសុក្រល្អ (Good Friday) បុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបុណ្យអរព្រះគុណ (Thanksgiving) ជាពិធីបុណ្យដែលគេចូលចិត្តធ្វើក្នុងក្រុមជំនុំ។ ពិធីបុណ្យទាំងនេះ និងពិធីបុណ្យផ្សេងៗទៀតគួរត្រូវបានធ្វើឡើង ដើម្បីជាការនឹកចាំពីព្រះអម្ចាស់។

មើល/ទាញយកមេរៀន icon

ទំនុកតម្កើង ១:៣ ប្រៀបធៀបអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ទៅនឹងដើមឈើ ដែលដុះក្បែរផ្លូវទឹក ហើយមានផលផ្លែគ្រប់រដូវកាល។ ព្រះគ្រិស្តបានដាក់ក្រុមជំនុំក្នុងពិភពលោក ដើម្បីបំពេញតម្រូវការរបស់មនុស្ស―មិនមែនគ្រាន់តែសរសើរពីភាពល្អឆើតរបស់គេប៉ុណ្ណោះទេ។ វាប្រៀបដូចជាដើមឈើដែលមានឫសជ្រៅដុះយ៉ាងជ្រៅចុះទៅក្រោមដល់ទឹកជីវិត ហើយបញ្ចេញផ្លែផ្កាផង!

មើល/ទាញយកមេរៀន icon

សព្វថ្ងៃនេះ ក្រុមជំនុំត្រូវតែធ្វើព័ន្ធកិច្ច ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស ដូចដែលក្រុមជំនុំនៅសម្ពន្ធមេត្រីថ្មីធ្វើដែរ! ទ្រព្យសម្បត្តិ ការសិក្សា និងកិត្តិយស មិនអាចជំនួសឱ្យឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានទេ។ «ព្រះយេស៊ូគ្រិស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចព្រះអង្គនៅតែដដែល» (ហេប្រឺ ១៣:៨)។ សូមយើងធ្វើព័ន្ធកិច្ចទៅកាន់មនុស្សក្នុងព្រះនាមរបស់ព្រះអង្គ!

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon