របៀបសិក្សាព្រះគម្ពីរ

នៅពេលដែលយើងបានជ្រើសរើសធ្វើតាមគម្រោងផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតយើង នោះយើងមិនត្រឹមតែទទួលខុសត្រូវយកតម្រាប់តាមលក្ខណៈរបស់ព្រះគ្រិស្តប៉ុណ្ណោះ គឺយើងត្រូវចែកចាយពីសេចក្តីស្រឡាញ់របស់ព្រះគិ្រស្តជាមួយនឹងអ្នកដទៃដែរ ដើម្បីឱ្យជីវិតរបស់ពួកគេអាចផ្លាស់ប្តូរបាន។ យើងអាចបំពេញទំនួលខុសត្រូវរបស់យើង នៅពេលឆ្លើយតបទៅនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលសម្តែងឱ្យឃើញពីព្រះជាម្ចាស់ដល់យើង នៅពេលដែលយើងសិក្សាព្រះគម្ពីរ។ មុខវិជ្ជានេះ សរសេរឡើងដោយលោក Thomas Maphori ផ្តល់នូវការយល់ដឹងដ៏ចាំបាច់ជាច្រើនសម្រាប់អ្នកដែលចង់សិក្សាព្រះគម្ពីរតាមប្រព័ន្ធ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានប្រាជ្ញា និងចំណេះដឹងរបស់ព្រះជាម្ចាស់ អ្នកនឹងត្រូវតែខំប្រឹងជីកកកាយឱ្យជ្រៅនៅក្នុងព្រះគម្ពីរ ដូចជាអ្នកស្វែងរកទឹកដែរ។ នៅពេលដែលអ្នកធ្វើការសិក្សាព្រះគម្ពីរ អ្នកនឹងរកឃើញទឹកផ្តល់ជីវិត។
ដើម្បីមានបទពិសោធន៍អំពីការផឹកទឹករស់ មនុស្សម្នាក់ត្រូវតែសិក្សាព្រះគម្ពីរជាប្រចាំ។ មេរៀននេះ ប្រាប់ពីមូលហេតុដែលយើងត្រូវសិក្សាព្រះគម្ពីរ។

មើល/ទាញយកមេរៀន icon

យើងអាចទទួលបានព្រះពរ និងការប្រៀនប្រដៅតាមរយៈការអានព្រះគម្ពីរ ទោះបីជាយើងមិនយល់ពីព្រះគម្ពីរទាំងស្រុងក៏ដោយ។ ប៉ុន្តែ ចំណេះដឹងខាងព្រះគម្ពីរដែលពេញដោយអំណរ បានមកពីការសិក្សាពិតប្រាកដតែប៉ុណ្ណោះ។
ដូច្នោះហើយ យើងត្រូវតែមានពត៌មានសំខាន់ៗមួយចំនួន។ នៅក្នុងមេរៀននេះ យើងនឹងរៀនអំពីការសរសេរព្រះគម្ពីរ គំនិតសំខាន់ៗ ឯកភាពគ្នា និងការបែងចែករបស់ព្រះគម្ពីរ។

មើល/ទាញយកមេរៀន icon

នៅពេលអ្នកនិយាយទៅកាន់នរណាម្នាក់ អ្នកចង់ឱ្យមនុស្សម្នាក់នោះយល់ពីអ្នក។ ដូច្នេះហើយទើប អ្នកជ្រើសរើសវិធីមួយដែលធ្វើឱ្យគំនិតរបស់អ្នកច្បាស់។ ដូចជាការថ្លែងសន្ទរកថា ការប្រាប់ពីពត៌មាន ឬ ការសរសេរ មានប្រសិទិ្ធភាព នៅពេលណាដែលអ្នកសរសេរបង្ហាញពីគំនិតរបស់គេបានយ៉ាងច្បាស់។
អ្នកសរសេរព្រះគម្ពីរជ្រើសរើសពាក្យរបស់គេ និងបានរៀបចំពាក្យពេចន៍ទាំងនោះឱ្យស្របនឹងគោលបំណងរបស់គេ។ ការសិក្សាអំពីវិធីដែលអ្នកសរសេរបង្ហាញពីគំនិតរបស់គេ នឹងជួយអ្នកក្នុងការសិក្សាព្រះគម្ពីរ ដើម្បីស្គាល់ពីរចនាបថ ឬ វិធីនៃការបង្ហាញរបស់គេ។

មើល/ទាញយកមេរៀន icon

យើងបានបញ្ជាក់នូវមូលហេតុផ្សេងៗសម្រាប់សិក្សាព្រះគម្ពីរ និងបានពិពណ៌នាអំពីព្រះគម្ពីរ។ ឥលូវនេះយើងត្រូវពិភាក្សាអំពីរបៀបសិក្សាព្រះគម្ពីរ។ នៅក្នុងមេរៀននេះ យើងចង់លើកឡើងអំពីកិច្ចការនានាដែលនឹងរៀបចំអ្នកដើម្បីសិក្សា។ អ្នកប្រហែលជានឹងគិតថា ការសិក្សាព្រះគម្ពីរជាកិច្ចការដែលមិនអាចទៅរួច។ ប៉ុន្តែ ខណៈដែលមានកិច្ចការធំៗផ្សេងទៀត ហើយប្រសិនបើជាអ្នកចេះរបៀបបែងចែកវាឱ្យទៅជាផ្នែកតូចៗបាន អ្នកនឹងអាចសម្រេចកិច្ចការដ៏អស្ចារ្យមួយ។

មើល/ទាញយកមេរៀន icon

យើងប្រហែលជាចង់ពឹងផ្អែកលើខគម្ពីរពិសេសៗមួយចំនួន ដើម្បីណែនាំ និងចិញ្ចឹមយើងខាងព្រលឹងវិញ្ញាណ ប៉ុន្តែ យើងក៏ត្រូវ «អាហារគ្រប់មុខ» នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បី «ឡើងដល់កំពស់របស់ព្រះគ្រិស្ត» (អេភេសូ ៤:១៣)។
យើងត្រូវតែបរិភោគដោយការពេញចិត្តពីព្រះបន្ទូលព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឈានទៅដល់គោលដៅនេះ។ ដើម្បីឱ្យយល់កាន់តែប្រសើរអំពីជីវិតរបស់យើងនៅក្នុងព្រះគម្ពីរ យើងត្រូវតែសិក្សាអ្វីដែលកណ្ឌគម្ពីរនីមួយៗចែងទុកអំពីព្រះអង្គ។

មើល/ទាញយកមេរៀន icon

ពេលណាដែលអ្នកមិនយល់អ្វីមួយអំពីជីវិតជាគ្រិស្តបរិស័ទរបស់អ្នក អ្នកអាចធ្វើការសិក្សាតាមប្រធានបទបាន។ អ្នកប្រហែលជាមានបំណងចង់ស្គាល់ពីរបៀបរស់នៅដោយជំនឿ ឬ ប្រហែលជាអ្នកត្រូវការការជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ តើអ្នកដឹងថាអ្នកជានរណនៅក្នុងព្រះគ្រិស្តដែរឬទេ? តើអ្នកអាចរស់នៅក្នុងជីវតបរិសុទ្ធដោយរបៀបណា? ទោះប្រធានបទអ្វីក៏ដោយ ក៏ការសិក្សាបែបនេះនឹងបង្ហាញពីផែនការរបស់ព្រះជាម្ចាស់សម្រាប់អ្នកកាន់តែច្រើនដែរ។

មើល/ទាញយកមេរៀន icon

យើងអាចអរព្រះគុណព្រះជាម្ចាស់ដែលជ្រើសរើសកត់ត្រាមេរៀននៃព្រះគម្ពីរជាច្រើនតាមទម្រង់ជាសាច់រឿងយកមកបង្ហាញ។ តួអង្គក្នុងសាច់រឿងទាំងនោះ ជាមនុស្សពិតដែលបានប្រឈមមុខនឹងបញ្ហាផ្សេងៗដូចយើងសព្វថ្ងៃនេះ។ មនុស្សដូចជាលោកម៉ូសេ ស្តេចដាវីឌ និងលោកពេត្រុសបានធ្វើកំហុស និងបានរៀនពីកំហុសរបស់ពួកគេ។ ឥលូវនេះ យើងអាចអានអំពីអ្វីដែលបានកើតឡើង និងបានចម្រើនឡើងដោយបទពិសោធន៍របស់ពួកគេ។ ម្យ៉ាងទៀត យើងអាចអានពីជ័យជម្នះរបស់ពួកគេ និងបានរឹងមាំដោយសារជំនឿរបស់ពួកគេ។

មើល/ទាញយកមេរៀន icon

នៅពេលអ្នកអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់អ្នក នោះអារក្សនឹងប្រយុទ្ធនឹងអ្នក។ វាចង់ធ្វើឱ្យអ្នកបាក់ទឹកចិត្ត។ វាចង់ឱ្យអ្នកសង្ស័យព្រះជាម្ចាស់។ វាបង្កើតឱ្យមានជម្លោះខាងឯព្រលឹងវិញ្ញាណនៅក្នុងអ្នក។
ព្រះយេស៊ូបានបង្ហាញយើងពីរបៀបដោះស្រាយជម្លោះខាងឯព្រលឹងវិញ្ញាណ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំអ្នកនូវការសំអាត ការព្យាបាល និងជ័យជម្នះ នៅពេលដែលអ្នករក្សាវានៅក្នុងដួងចិត្តរបស់អ្នក។

មើល/ទាញយកមេរៀន icon