កិច្ចបម្រើគ្រិស្តបរិស័ទ
ភាពពេញវ័យរបស់គ្រិស្តបរិស័ទ គឺជាបំណងរបស់គ្រិស្តបរិស័ទគ្រប់រូប ហើយក៏ជាគោលដៅគឺត្រូវទៅឲ្យដល់ “កំពស់របស់ព្រះគ្រិស្ដ
ដែលបំពេញអ្វីៗទាំងអស់” (គម្ពីរអេភេសូ ៤:១៣) ។ នៅក្នុងមុខវិជ្ជាដែលមាន១៩២ទំព័រមួយនេះ លោក រីក ស៊ី. ហូវ៉ាតបង្រៀនថា៖
ទោះបីជាយើងមិនអាចក្លាយដូចជាព្រះគ្រិស្តទាំងស្រុងក៏ដោយ យើងត្រូវតែយោងទៅឲ្យដល់គោលដៅខ្ពស់បំផុតដែលព្រះគម្ពីរបាន
កំណត់សម្រាប់យើង ដ្បិតការធ្វើបែបនេះនឹងអនុញ្ញាតឲ្យយើងសម្រេចបានច្រើនជាង ការដាក់គោលដៅដែលទាបពេក។
ព្រះរាជ្យ ឫទ្ធានុភាព និង សិរីរុងរឿង
ព្រះរាជ្យ ឫទ្ធានុភាព និង សិរីរុងរឿង
គម្ពីរសម្ព័ន្ធមេត្រីថ្មី ជាព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងមនុស្សជាតិ តាមរយៈព្រះបុត្រារបស់ទ្រង់ ព្រះនាមព្រះយេស៊ូគ្រិស្ត គឺជាប្រធានបទនៃមុខវិជ្ជានេះ ដែលត្រូវបាននិពន្ធឡើងដោយ លោក ជីនបាទីសសាវ៉ាដូហ្គោ និង អ្នកស្រី ម៉ាសៀ អេមិនហ្គើ ( Jean-Baptiste Sawadogo and Marcia Munger) ។ ការពិនិត្យទៅលើគម្ពីរសម្ព័ន្ធមេត្រីថ្មីនេះ ជួយបានដឹងថា ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រកបដោយសិទ្ធិអំណាចមកកាន់ក្រុមជំនុំ និង ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ដូចដែលទ្រង់បានធ្វើនៅក្នុងជំនាន់គម្ពីរសម្ព័ន្ធមេត្រីថ្មី និង នៅពាសពេញដំណើរប្រវត្តិសាស្រ្តទាំងមូលផងដែរ។ ព័ត៌មានដែលមាននៅក្នុងមុខវិជ្ជានេះ នឹងជួយផ្តល់នូវការយល់ដឹងយ៉ាងពេញលេញ អំពីសេចក្តីពិតនៃព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី និង លក្ខណៈដែលគួរឲ្យទុកចិត្ត ដែលគម្ពីរនេះត្រូវបានបញ្ជូនបន្តមកកាន់យើងរាល់គ្នា។ ការសិក្សាមុខវិជ្ជានេះនឹង ជួយឲ្យអ្នកសិក្សាអាចបង្រៀនអ្នកដទៃ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរបៀបដ៏មានប្រពលភាពយ៉ាងអស្ចារ្យ។
ក្រុមជំនុំគ្រិស្តបរិស័ទទាក់ទងនឹងព័ន្ធកិច្ច
អ្នកប្រហែលជាគិតថា ផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់ បានបញ្ចប់ទៅជាមួយនឹងការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូបានផ្ទេរព័ន្ធកិច្ចនៃការឈោងចាប់ពិភពលោកជាមួយនឹងដំណឹងល្អនៃការសង្គ្រោះទៅឲ្យក្រុមជំនុំរបស់ទ្រង់។ អ្នកនិពន្ធ លោក ចេសស៊ី មឺរែនដា (Jesse Miranda) បង្រៀនថា មហាបេសកកម្ម ដែលព្រះគ្រិស្តប្រទានមក គឺជាសិទ្ធិអំណាចរបស់ក្រុមជំនុំក្នុងការបញ្ចេញសកម្មភាពសម្រាប់ព្រះជាម្ចាស់។ ប៉ុន្តែ ក្រុមជំនុំ ក៏មិនត្រូវបានទុកឲ្យធ្វើការងារនេះតែឯងដែរ ដ្បិតព្រះគ្រិស្តបានចាត់បញ្ជូន ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់ មកដើម្បីជាអ្នកជំនួយរបស់យើង។ ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើការនៅក្នុង និង តាមរយៈយើង ដើម្បីបំពេញតាមផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់។