ការផ្សព្វផ្សាយដំណឹងល្អដោយខ្លួនឯងផ្ទាល់
ព្រះយេស៊ូគឺជាគំរូរបស់យើងក្នុងការនាំដំណឹងល្អទៅកាន់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង ហើយទ្រង់សព្វព្រះហឫទ័យឱ្យយើងចែកចាយដំណឹងល្អរបស់ព្រះអង្គ នៅកន្លែងណាដែលយើងទៅ។ មុខវិជ្ជានេះនិពន្ធដោយលោក Jean-Baptiste Sawadogo នឹងជួយដល់អ្នកអានឱ្យយល់ពីលក្ខណៈពិតនៃការផ្សព្វផ្សាយដំណឹងល្អ។ ការដឹងអំពីគោលការណ៍ដែលមាននៅក្នុងមុខវិជ្ជានេះនឹងអាចឲ្យអ្នកជឿចែកចាយអំពីព្រះគ្រិស្ដ ជាមួយមនុស្សដែលនៅជុំវិញពួកគេប្រកបដោយការជឿទុកចិត្ត អំណាចចេស្ដា និងភាពវិជ្ជមាន។
មើល/ទាញយកឯកសារទាំងមូល
មើល/ទាញយកឯកសារណែនាំ
ប្រសិនបើអ្នកចង់សង់ផ្ទះ តើគួរតែធ្វើអ្វីនៅជំហានដំបូង? មុនពេលដែលអ្នកអាចធ្វើកិច្ចការទាំងនោះបាន អ្នកត្រូវតែមានគម្រោង។
នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ យើងបានអានអំពី ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលទៅកាន់ប្រជារាស្រ្តរបស់ព្រះអង្គឱ្យសង់កន្លែងថ្វាយបង្គំព្រះអង្គ។ ទ្រង់បានប្រទានគម្រោងដល់ពួកគេ។ នៅពេលពួកគេស្តាប់បង្គាប់ព្រះអង្គ សំណង់អាគារត្រូវបានសាងសង់រួចរាល់ទាំងស្រុង ហើយព្រះជាម្ចាស់សព្វព្រះហឫទ័យ។
មើល/ទាញយកមេរៀន
ប្រហែលអ្នកនៅតែចាំពីពេលវេលាដែលអ្នកបានទទួលការហ្វឹកហ្វឺនការងាររបស់អ្នក។ អ្នកមិនអាចរៀនអ្វីៗទាំងអស់ក្នុងរយៈពេលតែមួយថ្ងៃបាននោះទេ។ ផ្ទុយទៅវិញអ្នកបានអនុវត្តនូវអ្វីដែលអ្នកបានរៀន រហូតដល់ពេលដែលអ្នកអាចធ្វើការងាររបស់អ្នកបានយ៉ាងល្អ។
ដូចគ្នាទៅនឹងជីវិតជាគ្រិស្តបរិស័ទរបស់អ្នក។ មានច្រើនដែលត្រូវរៀននៅពេលដែលអ្នកបន្តចែករំលែកព្រះគ្រិស្តជាមួយអ្នកដទៃ។ នៅក្នុងមេរៀននេះ យើងនឹងមើលឃើញនូវការរៀបចំប្រភេទណាដែលយើងត្រូវការដើម្បីឈោងចាប់ព្រលឹងវិញ្ញាណថ្វាយព្រះគ្រិស្ដ។
មើល/ទាញយកមេរៀន
សុភាសិតរបស់ប្រជាជនអាហ្រ្វិកបាននិយាយថា “ដៃមួយមិនអាចកសាងផ្ទះមួយបានទេ”។ ព្រះគម្គីរមានចែងថា “ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ (សាស្ដា ៤:១២)”។
សុភាសិតទាំងអស់នេះជាសេចក្ដីពិត។ ដើម្បីសង់ផ្ទះមួយយើងត្រូវការដៃច្រើន។ ជាងកំបោរមិនអាចធ្វើការទាំងអស់បានទេ។ ព្រះគ្រិស្ដបានមានព្រះបន្ទូលថា “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ”។ ប៉ុន្តែ ទ្រង់បានត្រាស់ហៅយើងឱ្យធ្វើកិច្ចការជាមួយព្រះអង្គ ក្នុងការងារដ៏អស្ចារ្យនេះ។ យើងម្នាក់ៗ មានចំណែករៀងៗខ្លួន។
មើល/ទាញយកមេរៀន
យើងបាននិយាយអំពីតម្រូវសម្រាប់ការចូលរួម។ ឥឡូវយើងនឹងមើលអំពីរបៀបនៃការចូលរួម គឺដោយការចែកចាយជាមួយអ្នកដ៏ទៃនូវអ្វីដែលព្រះគ្រិស្ដបានធ្វើសម្រាប់យើង។ តើយើងអាចទុកដំណឹងល្អបែបនេះនៅតែនឹងខ្លួនយើងម្តេចនឹងកើត? យើងត្រូវតែចែកចាយវាជាមួយអ្នកផ្សេងទៀត!
មើល/ទាញយកមេរៀន
សេចក្ដីត្រូវការដ៏ធំគឺស្ថិតនៅជុំវិញពួកយើង។ មនុស្សជាច្រើនកំពុងស្លាប់ដោយគ្មានព្រះគ្រិស្ដ។ សូមឱ្យមេរៀននេះបានបើកភ្នែករបស់អ្នកឱ្យឃើញពីតម្រូវការដ៏ធំសម្រាប់ការផ្សព្វផ្សាយដំណឹងល្អដោយខ្លួនឯងផ្ទាល់!
មើល/ទាញយកមេរៀន
សុភាសិតមួយបានចែងថា “ការពារ ប្រសើរជាងព្យាបាល។” យើងដឹងអំពីរនាំងកាន់តែច្រើន យើងក៏ដឹងពីរបៀបដែលត្រូវយកឈ្នះពួកវាកាន់តែច្រើនដែរ។ ពួកយើងបានឃើញនៅក្នុងមេរៀនមុនរបស់យើងដែលនិយាយអំពីតម្រូវការសម្រាប់ការចែកចាយដំណឹងល្អ។ ឥឡូវនេះ ពួកយើងនឹងឃើញពីរបៀបនៃការយកឈ្នះលើរនាំងផ្សេងៗក្នុងការចែកចាយដំណឹងល្អ។ ត្រូវចងចាំថាជាមួយព្រះជាម្ចាស់ អ្វីដែលមិនអាចទៅរួចទ្រង់នឹងធ្វើឲ្យទៅរួច!
មើល/ទាញយកមេរៀន
មនុស្សទាំងអស់គឺខុសពីគ្នា។ អ្វីដែលមានប្រសិទ្ធភាពនៅក្នុងប្រទេសមួយប្រហែលជាគ្មានប្រសិទ្ធភាពនៅប្រទេសផ្សេងទៀត។ ជាញឹកញាប់ ពួកយើងត្រូវតែប្រើវិធីសាស្រ្តខុសគ្នាពីរ ឬ បី ជាមួយមនុស្សម្នាក់។ នៅពេលដែលពួកយើងនិយាយអំពីវិធីសាស្រ្តនៅក្នុងការផ្សព្វផ្សាយដំណឹងល្អដោយខ្លួនឯងផ្ទាល់ ពួកយើងសំដៅទៅលើជំហាន ដែលពួកយើងនាំមនុស្សម្នាក់ទៅកាន់ព្រះគ្រិស្ត។
ពួកយើងទើបតែបានរៀនពីរបៀបដែលពួកយើងអាចយកឈ្នះលើរនាំងវប្បធម៌ដែលសំខាន់មួយចំនួន។ ចូររក្សាគំនិតនេះនៅក្នុងចិត្តអ្នក នៅពេលដែលអ្នករៀនពីរបៀបនៃការឈោងចាប់មនុស្ស។
មើល/ទាញយកមេរៀន
តើអ្នកស្គាល់អំពីផ្លូវ ឬ អគារដែលមានឈ្មោះ ដើម្បីជាការគោរពដល់បុគ្គលណាម្នាក់ដែរឬទេ? នេះជាអ្វីដែលគេធ្វើសម្រាប់ជារង្វាន់ និងផ្តល់ជាការគោរពទៅកាន់ពួកគេ។ ពួកគេទទួលបានរង្វាន់ពីព្រោះពួកគេបានធ្វើកិច្ចការអ្វីមួយក្នុងការជួយប្រជាជនរបស់ពួកគេ ឬ សហគមន៍របស់ពួកគេ។
នេះគឺជារង្វាន់ដែលអស្ចារ្យ និងមិនអាចកាត់ថ្លៃបាន។ គ្មានប្រាក់បៀវត្សណាអាចប្រៀបស្មើជាមួយការគោរពនេះបានទេ។ ទោះជាយ៉ាងនេះក្ដី ក៏នៅថ្ងៃណាមួយរង្វាន់ទាំងអស់នេះនឹងរលាយសាបសូន្យទៅ។ ក៏ប៉ុន្តែ រង្វាន់ដែលព្រះជាម្ចាស់ប្រទានស្ថិតនៅអស់កល្យជានិច្ច ហើយនឹងមិនរលាយសាបសូន្យទេ។
មើល/ទាញយកមេរៀន
មើល/ទាញយកឯកសារ