ក្រមសីលធម៌តាមព្រះគម្ពីរ

ជាញឹកញាប់ ក្នុងនាមជាគ្រិស្តបរិស័ទ យើងគិតពីអ្វីដែលបានហាមឃាត់។ ប៉ុន្តែ កត្តាដែលជំរុញនៅពីខាងក្រោយការរស់នៅដោយសុចរិត គួរតែដូចអ្វីដែលព្រះយេស៊ូបានមានបន្ទូលថា «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។ លោក John និងលោកស្រី Sara Miles ជាអ្នកនិពន្ធសៀវភៅនេះ បានបញ្ជាក់ពីមូលហេតុផ្សេងៗដែលនៅពីក្រោយច្បាប់ដែលត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកជឿឱ្យមានអំណរក្នុងការបម្រើព្រះជាម្ចាស់ និងបានវិសុទ្ធព្រោះទ្រង់ជាព្រះដ៏វិសុទ្ធ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

ត្រូវដឹងថា អ្នកជាមនុស្សសំខាន់។ វាជួយអ្នកឱ្យមានអារម្មណ៍ល្អនៅខាងក្នុង។ វាក៏ជួយអ្នកឱ្យធ្វើកិច្ចការផងដែរ។
ព្រះគម្ពីរប្រាប់យើងអំពីបុរសម្នាក់ឈ្មោះគេឌាន ដែលលោកបានគិតថា លោកមិនសំខាន់អ្វីទេ។ លោកបានលាក់ខ្លួនពីពួកខ្មាំងដែលបានឈ្លានពានប្រទេសរបស់លោក។ ពេលលោកគេឌានបោះបង់ក្តីសង្ឃឹមទាំងអស់សម្រាប់ប្រជាជនរបស់លោក ព្រះជាម្ចាស់បានចាត់ទេវតាឱ្យមកលើកទឹកចិត្តលោក។ ទេវតានាំព្រះបន្ទូលមកថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!» (ចៅហា្វយ ៦:១២)។

មើល/ទាញយកមេរៀន icon

មានបណ្ដាប្រទេសមួយចំនួនបាននិយាយពាក្យថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីក្រុមគ្រួសារគឺភាពដូចគ្នារវាងសមាជិក។
មេរៀននេះ រំឮកយើងថា ដូចជាកូនម្នាក់មើលទៅឪពុកនៅផែនដី និងចម្លងនូវអ្វីដែលឪពុករបស់គេធ្វើ នោះយើងគួរតែដឹងអំពីអ្វីដែលព្រះបិតានៅស្ថានបរមសុខរបស់យើងធ្វើ ដើម្បីឱ្យយើងអាចក្លាយដូចជាទ្រង់។

មើល/ទាញយកមេរៀន icon

តើអ្នកធ្លាប់រៀនជិះកង់ដែរឬទេ? ប្រសិនបើធ្លាប់ជិះមែន អ្នកដឹងហើយថា ក្នុងនាមជាអ្នករៀនម្នាក់ អ្នកត្រូវតែចងចាំក្នុងការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ។ អ្នកត្រូវតែជាន់ឈ្នាន់ និងកាច់ចង្កូត ខណៈកំពុងទប់លំនឹងរបស់អ្នក និងគោរពច្បាប់ចរាចរណ៍ផង។ វាជាកិច្ចការដែលអ្នកជំនាញខាងជិះកង់មិនចាំបាច់គិតគូរច្រើនទេ ប៉ុន្តែ អ្នកវិញ អ្នកមិនអាចធ្វើវាដោយងាយស្រួលបានឡើយ។
មេរៀននេះបង្ហាញថា ព្រះជាម្ចាស់ជាអ្នកជំនាញ អាចជួយអ្នកឱ្យមានលក្ខណៈកាន់តែដូចព្រះអង្គដោយរបៀបយ៉ាងម៉េច។

មើល/ទាញយកមេរៀន icon

នៅពេលយើងទទួលបានប័ណ្ណបើកបរ យើងត្រូវតែប្រឡងសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍ជាប់សិន។ សៀវភៅរបស់ប្រទេសមួយ ត្រូវបានគេហៅថា ច្បាប់ផ្លូវ។
ព្រះជាម្ចាស់ ជាព្រះដែលបានបង្កើតមនុស្សទាំងអស់ក៏មានច្បាប់ដែរ។ ទ្រង់មានព្រះទ័យឱ្យបុត្ររបស់ព្រះអង្គធ្វើតាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ។ ហេតុនេះហើយបានជាទ្រង់សម្តែងច្បាប់របស់ព្រះអង្គតាមរយៈលោកម៉ូសេ និងព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះអង្គ។

មើល/ទាញយកមេរៀន icon

ព្រះគម្ពីរមិនមែនជាវត្ថុមន្តអាគមដែលប្រាប់យើងថា «បាន» ឬ «មិនបាន» ចំពោះគ្រប់ទាំងការសម្រេចិត្តទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាមគ្គុទេសក៏ ពីព្រោះព្រះជាម្ចាស់ផ្តល់សិទ្ធិឱ្យយើងជ្រើសរើស។ ទ្រង់រាប់យើងថាជាកូនរបស់ព្រះអង្គ មិនមែនចាត់ទុកយើងជាទាសករដើម្បីទុកសម្រាប់បញ្ជាឱ្យធ្វើអ្វីទេ!
នៅក្នុងមេរៀននេះ យើងនឹងរៀនអំពីគោលការណ៍ ឬ ខ្នាតគំរូដែលមាននៅក្នុងព្រះគម្ពីរ។ គោលការណ៍ទាំងនោះអាចជួយយើង នៅពេលដែលយើងជួបនឹងការសម្រេចចិត្តលំបាកៗនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

មើល/ទាញយកមេរៀន icon

មនុស្សចូលចិត្តគិតថា ពួកគេដឹងពីរបៀបរស់នៅជីវិតរបស់ខ្លួនផ្ទាល់។ ប៉ុន្តែ ពួកគេស្ទើរតែមិនយល់ពីអ្វីដែលជាក់ស្តែងបំផុតអំពីខ្លួនពួកគេ―គឺចិត្តគំនិត អារម្មណ៍ និងសូម្បីតែតួនាទីនៃរាងកាយរបស់គេ។ ព្រះដែលបានបង្កើតមនុស្សទាំងអស់ពិតជាស្គាល់ពួកគេ។ ទ្រង់បានប្រទានការណែនាំ និងដំបូន្មានពីរបៀបរស់នៅឱ្យបានត្រឹមត្រូវ។ ពេលខ្លះ មនុស្សគិតថា ព្រះអាទិករលំអៀង ឬ ព្រះអង្គមានព្រះបន្ទូលចម្លែកៗ។ ប៉ុន្តែ តើទ្រង់មិនជ្រាបថា អ្វីល្អបំផុតទេឬអី?

មើល/ទាញយកមេរៀន icon

ក្រុមជំនុំជាព្រះកាយព្រះគ្រិស្តដែលមានព្រះគ្រិស្តផ្ទាល់ធ្វើជាសិរសា។ យើងគ្រិស្តបរិស័ទជាសរីរាង្គ ឬ ជាចំណែកនៃរូបកាយ។ នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូសជំពូក ១២ លោកប៉ូលបង្ហាញថា ផ្នែកនីមួយៗមានសារសំខាន់ប៉ុណ្ណាចំពោះរាងកាយទាំងមូល ផ្នែកនីមួយៗយកចិត្តដាក់ចំពោះគ្នាយ៉ាងណា ហើយផ្នែកទាំងអស់រងទុក្ខ និងអរសប្បាយជាមួយគ្នាយ៉ាងណា។
នៅក្នុងមេរៀននេះ យើងនឹងឃើញពីរបៀបដែលបញ្ញាតិ្តនៃសេចក្តីស្រឡាញ់ត្រូវអនុវត្តតាមរយៈគោលការណ៍នៃការបម្រើ និងការទទួលខុសត្រូវក្នុងក្រុមជំនុំ។

មើល/ទាញយកមេរៀន icon

តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកបានជំពាក់ប្រាក់មិត្តភក្តិច្រើនជាងអ្នកអាចនឹងសង? នៅក្នុងតំបន់មួយនៃទ្វីបអាហ្រិ្វក គេមានរបៀបដ៏សាមញ្ញមួយ ដើម្បីស្រាយបញ្ហាបែបនេះ។ អំបិលមួយថង់ គឺគ្រប់គ្រាន់ដើម្បីដោះបំណុលទាំងអស់បាន។
លោកិយ៍ត្រូវការជាតិប្រៃ បន្លឺ និងសាររបស់យើង។ គោលបំណងក្នុងជីវិតរបស់យើងគឺ តំណាងឱ្យព្រះគុណ និងសេចក្តីយុត្តិធម៌របស់ព្រះជាម្ចាស់ចំពោះលោកិយ៍ ដើម្បីឱ្យលោកិយ៍នឹងស្គាល់ ហើយបានសង្គ្រោះ។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon