គម្រោងការរបស់ព្រះជាម្ចាស់―ជម្រើសរបស់បងប្អូន
ព្រះជាម្ចាស់មានគម្រោងការសម្រាប់ជីវិតរបស់អ្នក ប៉ុន្តែ ទ្រង់បានទុកគម្រោងការនោះឱ្យអ្នកជ្រើសរើសធ្វើតាម ឬ មិនធ្វើតាមផែនការរបស់ព្រះអង្គ។ មេរៀនរបស់លោក Lowell Harrup នេះ នឹងជួយអ្នកស្វែងយល់បន្ថែមអំពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់អ្នក និងវិធីជាច្រើនទៀតដែលព្រះជាម្ចាស់នឹងជួយអ្នកប្រសិនបើអ្នកជ្រើសរើសធ្វើតាមទ្រង់។ ការយល់ដឹងអំពីគម្រោងការរបស់ព្រះជាម្ចាស់ និងជម្រើសរបស់យើង នឹងជួយដល់មនុស្សគ្រប់រូប នៅពេលពួកគេបានជួបប្រទះនឹងការរេរាក្នុងការសម្រេចចិត្តផ្សេងៗ ដែលមនុស្សម្នាក់ៗត្រូវធ្វើជារៀងរាល់ថ្ងៃ។
មើល/ទាញយកឯកសារទាំងមូល
មើល/ទាញយកឯកសារណែនាំ
នៅក្នុងប្រទេសអេស៊ីបមានបូជនីយស្ថានដ៏អស្ចារ្យមួយ ដែលគេហៅថា ពីរ៉ាមីត។ ថ្មសំណង់បង្ខាំជាប់គ្នាយ៉ាងល្អឥតខ្ចោះដោយមិនត្រូវការបាយអ ដើម្បីភ្ជាប់ថ្មទាំងនោះឡើយ។ តើសំណង់នោះអាចសាងសង់ឡើងដោយចៃដន្យមែនទេ?
សូមពិចារណាអំពីមនុស្សរាប់ពាន់នាក់ដែលត្រូវសែងផ្ទាំងថ្មធំៗ។ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើគ្មានគម្រោងការនោះទេ? នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីគម្រោងការរបស់ព្រះជាម្ចាស់។ លើសពីនេះទៀត អ្នកនឹងដឹងថា ព្រះជាម្ចាស់មានគម្រោងការសម្រាប់អ្នក។
មើល/ទាញយកមេរៀន
ប្រហែលជាអ្នកកំពុងតែងឿងឆ្ងល់អំពីទំនាក់ទំនងរបស់អ្នកជាមួយគម្រោងការរបស់ព្រះជាម្ចាស់នៅពេលឥលូវនេះ។ នៅក្នុងមេរៀននេះ អ្នកនឹងរៀនពីមូលហេតុដែលព្រះជាម្ចាស់សព្វព្រះទ័យមានបន្ទូលមកកាន់អ្នក។ ហើយអ្នកក៏នឹងរៀនអំពីព្រះបន្ទូលសន្យា និងទំនុកបម្រុងដែលព្រះអង្គប្រទាន ដើម្បីដឹកនាំអ្នកឱ្យសម្រេចគម្រោងការរបស់ព្រះអង្គសម្រាប់អ្នកដែរ។
មើល/ទាញយកមេរៀន
ជួនកាល ពេលយើងចាប់ផ្តើមមើលផែនការរបស់ព្រះជាម្ចាស់ យើងប្រហែលជាមានអារម្មណ៍ថា វាដូចជាធំពេក។ នៅក្នុងមេរៀននេះ យើងនឹងឃើញពីអ្វីដែលព្រះអង្គធ្វើសម្រាប់យើង នៅពេលដែលយើងខំប្រឹងឱ្យដល់គោលដៅដែលទ្រង់បានរៀបចំសម្រាប់ជីវិតរបស់យើង។
មើល/ទាញយកមេរៀន
ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជួនកាលរីករាយ ហើយជួនកាលពិបាកដែរ។ លោកអប្រាហាំបានប្រឈមមុខនឹងពេលវេលាដ៏លំបាកបែបនេះដែរ។ ព្រះជាម្ចាស់ប្រហែលជានឹងប្រើកាលៈទេសៈនៅក្នុងជីវិតរបស់អ្នក ដើម្បីល្បងលជំនឿរបស់អ្នកផងដែរ។ នៅក្នុងមេរៀននេះ យើងសិក្សាពីរបៀបដែលកាលៈទេសៈរបស់យើង ត្រូវបានទាក់ទងទៅនឹងគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់យើង។ នៅពេលអ្នកសិក្សា អ្នកនឹងរកឃើញរបៀបមួយចំនួនដែលព្រះជាម្ចាស់អាចប្រើកាលៈទេសៈនានា ដើម្បីជួយសម្រេចគម្រោងការរបស់ព្រះអង្គនៅក្នុងជីវិតរបស់អ្នក។
មើល/ទាញយកមេរៀន
ប្រហែលជាអ្នកបានសួរខ្លួនឯងថា «តើភាពពិតប្រាកដរបស់ខ្លួនខ្ញុំផ្ទាល់នោះគឺជាអ្វី? តើខ្ញុំដូចជាអ្វីដែលព្រះគម្ពីរថាជាខ្ញុំ ឬក៏ខ្ញុំដូចជាអ្វីដែលខ្ញុំមានអារម្មណ៍ដែរឬទេ?» សូម្បីតែនៅពេលយើងរៀន ព្រះបន្ទូលវាប្រហែលជាពិបាកសម្រាប់យើងក្នុងការយល់ថាយើងជានរណា។ នៅក្នុងមរៀននេះ យើងនឹងប្រៀបធៀបនូវអ្វីដែលព្រះគម្ពីរបានចែងអំពីយើងនៅជាមួយបទពិសោធន៍ និងសកម្មភាពផ្ទាល់ខ្លួនរបស់យើង។ យើងនឹងរកឃើញនូវអ្វីដែលព្រះជាម្ចាស់ចាត់ទុកថាសំខាន់។ បន្ទាប់មក យើងនឹងសិក្សាពីរបៀបដែលយើងពិតជាអាចក្លាយទៅជាអ្វីដែលព្រះជាម្ចាស់ចង់ឱ្យយើងក្លាយទៅជា។
មើល/ទាញយកមេរៀន
មេរៀននេះ នឹងជួយអ្នកឱ្យរកឃើញពីរបៀបដែលព្រះជាម្ចាស់មានបន្ទូលមកកាន់អ្នក។
មើល/ទាញយកមេរៀន
កូនជាងបានបង្ហាញសក្ដានុពលដ៏ធំ។ អ្វីដែលធ្វើឱ្យកូនជាងនេះមានភាពលេចធ្លោខ្លាំង គឺសមត្ថភាពរបស់គាត់ ដែលបានដាក់កម្លាំងទាំងស្រុងទៅក្នុងការងាររបស់ខ្លួន។ តើការពិពណ៌នានេះអាចជាតំណាងពីព្រះគ្រិស្ត កាលពីទ្រង់នៅក្មេងដែរឬទេ? នេះជាអ្វីដែលយើងដឹង: កុមារភាពរបស់ព្រះអង្គ គឺពិតប្រាកដមែន។ ក្នុងនាមជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះគ្រិស្តពិតជាជ្រាបពីផែនការដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ នៅពេលក្លាយជាមនុស្សពេញវ័យ ទ្រង់ជ្រើសរើសចែកចាយបទពិសោធន៍ជាមនុស្សក្នុងការរៀនទំនាក់ទំនងជាមួយព្រះជាម្ចាស់តាមរយៈការអធិស្ឋាន។
មើល/ទាញយកមេរៀន
តើរឿងនេះយ៉ាងម៉េចដែរចំពោះមនុស្សដែលចេះតែចង់ដឹងពីអនាគតនោះ? តើវាជាកំហុសឬ? នៅក្នុងមេរៀននេះ អ្នកនឹងឃើញពីរបៀបដែលព្រះជាម្ចាស់ចង់ឱ្យអ្នកមើលឃើញពីអនាគត និងពីអ្វីដែលព្រះអង្គបានបើកសម្តែងអំពីវា។ ដើម្បីសម្រេចកិច្ចការនេះ អ្នកនឹងសិក្សាពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់អនាគត មូលហេតុដែលព្រះជាម្ចាស់កំណត់ការបើកសម្តែង និងគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់ពេលបច្ចុប្បន្ន។
មើល/ទាញយកមេរៀន