គ្រិស្តបរិស័ទនៅក្នុងសហគមន៍

ប្រសិនបើ អ្នកបានទទួលព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក អ្នកមានបទពិសោធន៍នៃការផ្លាស់ប្រែហើយនៅក្នុងជីវិតរបស់អ្នក។ ការផ្លាស់ប្តូរមួយនៅក្នុងចំណោមការផ្លាស់ប្តូរទាំងអស់នេះ គឺប្រហែលជាការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះអ្នកដទៃ។ យើងទាំងអស់គ្នាជាផ្នែកនៃសហគមន៍ដូចគ្នា ហើយលោក Donald Stuckless ដែលជាអ្នកនិពន្ធសៀវភៅនេះ បង្រៀនយើងថា សហគមន៍នេះ គឺពិសេសជាងកន្លែងដែលយើងរស់នៅ។ វាគឺជាអារម្មណ៍មួយ ឬ អាកប្បកិរិយាមួយដែលយើងមានចំពោះអ្នកដទៃ ហើយព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងដឹងពីសារសំខាន់នៃការបង្ហាញអាកប្បកិរិយាដ៏ត្រឹមត្រូវចំពោះអ្នកដទៃ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីសាវតា និង គោលការណ៍តាមព្រះគម្ពីរអំពីសហគមន៍។ ការបង្ហាញទឹកចិត្តដ៏ល្អនៅក្នុងសហគមន៍ ជាគោលការណ៍របស់ព្រះគ្រិស្ត ដែលបានបង្រៀនដល់យើងឱ្យចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាគ្នាទៅវិញទៅមក។
មេរៀននេះនឹងជួយដល់អ្នក ដើម្បីឱ្យយល់ដឹងពីសហគមន៍។ បន្ទាប់មក អ្នកនឹងយល់យ៉ាងច្បាស់ពីការល្អអស្ចារ្យដែលអ្នកត្រូវធ្វើជាផ្នែកមួយនៃសហគមន៍គ្រិស្តបរិស័ទ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀនទី១ យើងបានសិក្សាពីការបង្ហាញទឹកចិត្តដ៏ល្អនៅក្នុងសហគមន៍។ នៅក្នុងមេរៀននេះ យើងនឹងមើលឃើញពីរបៀបដែលសហគមន៍របស់អ្នក ជាកន្លែងដែលអ្នកអាចបង្ហាញពីទឹកចិត្តដ៏ល្អនេះ។ ប៉ុន្តែ ខណៈពេលដែលអ្នកសិក្សា ត្រូវចាំថា សហគមន៍គឺជាក្រុមនៃមនុស្ស មិនមែនត្រឹមតែជាទីកន្លែងនោះទេ។ មិនថាកន្លែងណាដែលអ្នកទៅនោះទេ អ្នកអាចជាផ្នែកមួយនៃសហគមន៍ នៅពេលដែលអ្នកចែកចាយពីព្រះគ្រិស្តជាមួយអ្នកដទៃ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីរបៀបដែលធ្វើឱ្យយើងក្លាយទៅជាមនុស្សពេញវ័យខាងព្រលឹងវិញ្ញាណ។ មនុស្សមួយចំនួននៅតែជាគ្រិស្តបរិស័ទក្មេងខ្ចីដដែល ទោះបីជាគេទទួលជឿព្រះជាម្ចាស់យូរឆ្នាំហើយក៏ដោយ។ នេះមិនមែនជាគម្រោងផែនការរបស់ព្រះជាម្ចាស់ទេ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យយើងក្លាយជាមនុស្សពេញវ័យខាងព្រលឹងវិញ្ញាណ គឺ «ទៅជាមនុស្សពេញវ័យឡើងដល់កំពស់របស់ព្រះគ្រិស្តដែលបំពេញអ្វីៗទាំងអស់» (អេភេសូ ៤:១៣)។ បន្ទាប់មក យើងនឹងរីកចម្រើននៅក្នុងសហគមន៍ជាមួយអ្នកដទៃទៀត។

មើល/ទាញយកមេរៀន icon

តើម្ចាស់ហាងធ្លាប់មានអារម្មណ៍ភ្ញាក់ផ្អើលដែរឬទេ នៅពេលដែលអ្នកយកលុយអាប់ ដែលគាត់បានអាប់លុយឱ្យអ្នកលើសយកមកឱ្យគាត់វិញ? ឬអ្នកមានវិធីណាផ្សេងទៀតដែលអ្នកបានបង្ហាញពីគោលការណ៍ជាគ្រិស្តបរិស័ទរបស់អ្នកដែរឬទេ? នេះគឺជាឧទាហរណ៍នៃការបង្ហាញពីទឹកចិត្តដ៏ល្អពិតប្រាកដរបស់សហគមន៍។ អ្នកត្រូវតែប្រកាន់ជំហរដោយស្មោះត្រង់។
នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់ពីអត្ថន័យនៃពាក្យថាប្រកាន់គោលជំហរ។ នៅពេលដែលយើងប្រកាន់យកជំហរអ្វីដែលត្រឹមត្រូវ មិនថាទោះបីជាអ្វីកើតឡើងក៏ដោយ ក៏យើងកំពុងតែប្រកាន់ជំហរនៅក្នុងសហគមន៍ដែរ។

មើល/ទាញយកមេរៀន icon

មានបុរសពីរនាក់កំពុងជីករណ្តៅ។ បុរសទីបីម្នាក់ដើរកាត់ ហើយសួរសំណួរថា៖ «តើអ្នកកំពុងជីកអ្វី?» «អូ! ខ្ញុំកំពុងជីករណ្តៅ។» «ចុះចំណែកលោកវិញ?» «បាទ ខ្ញុំកំពុងសាងសង់សាលារៀនដ៏ស្រស់ស្អាតមួយ!»
តើអ្នកដូចជាបុរសទីមួយ ឬ ដូចជាបុរសទីពីរ? តើអ្នកមើលឃើញអគារដ៏ស្រស់ស្អាត ឬ ក៏មើលឃើញតែកំទេចដី? នៅក្នុងមេរៀននេះ យើងនឹងពិចារណាពីមូលដ្ឋានគ្រឹះ និងដឹងពីរបៀបសាងសង់លើគ្រឹះនោះ។

មើល/ទាញយកមេរៀន icon

វាពិតជារឿងដ៏អស្ចារ្យមួយ នៅពេលដែលយើងស្គាល់នរណាម្នាក់ដែលតែងតែនិយាយអំពីព្រះយេស៊ូ។ វាជាការពិតណាស់ថា គ្រប់រឿងរ៉ាវដែលយើងនិយាយច្រើនជាងគេចេញពីដួងចិត្តរបស់យើង។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីកុមារភាព ព័ន្ធកិច្ច និងឥទ្ធិពលដែលព្រះយេស៊ូមាន នៅពេលដែលទ្រង់មានព្រះជន្មគង់នៅផែនដី និងឥទ្ធិពលដែលទ្រង់ នៅតែមានសព្វថ្ងៃនេះ។

មើល/ទាញយកមេរៀន icon

ព្រះគម្ពីរប្រៀបធៀបគ្រិស្តបរិស័ទដូចជាពន្លឺ និង អំបិល។ នៅក្នុងមេរៀននេះ អ្នកនឹងឃើញពីរបៀបដែលអ្នកអាចធ្វើជាពន្លឺ និងជាអំបិលសម្រាប់សហគមន៍របស់អ្នក។ អ្នកនឹងឃើញថា ការអនុញ្ញាតឱ្យព្រះគ្រិស្តមានឥទ្ធិពលក្នុងគំនិតរបស់អ្នក នឹងជួយអ្នកឱ្យឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះអង្គទៅកាន់ពិភពលោក។

មើល/ទាញយកមេរៀន icon

តម្រូវការមួយនៃតម្រូវការគ្រឹះរបស់ពួកយើង គឺភាពជាសមាជិក។ ភាពជាសមាជិករបស់ក្រុមគ្រួសារមួយធ្វើឱ្យយើងទទួលបានការថ្នាក់ថ្នម និងសុវត្តិភាព។ នៅពេលដែលអ្នកក្លាយជាគ្រិស្តបរិស័ទ អ្នកក្លាយជាផ្នែកមួយនៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីអត្ថន័យភាពជាសមាជិកក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់ គឺជាសហគមន៍របស់អ្នកជឿ ដែលជាក្រុមជំនុំរបស់ព្រះអង្គ។

មើល/ទាញយកមេរៀន icon

សមាគមកាកបាទក្រហមធ្វើការស្ទើរគ្រប់ប្រទេសទាំងអស់។ សមាគមកាកបាទក្រហមផ្គត់ផ្គង់តាមរយៈការចែករំលែក ឬ អំណោយផ្សេងៗ។ មនុស្សចែករំលែកមិនមែនដោយសារពួកគេទទួលបានអ្វីមួយត្រឡប់មកវិញនោះទេ ប៉ុន្តែ ពួកគេមានបំណងចិត្តក្នុងការជួយមនុស្សផ្សេងទៀតនៅក្នុងពេលមានបញ្ហា។
វាដូចគ្នាជាមួយការចែករំលែករបស់យើងទៅកាន់សហគមន៍របស់យើងដែរ។ យើងចែកពេលវេលា ថវិកា និងអំណោយទានរបស់យើងទៅកាន់សេចក្តីត្រូវការរបស់សហគមន៍ ពីព្រោះវាជាកិច្ចការដ៏ល្អ និងត្រឹមត្រូវដែលយើងគួរតែធ្វើ។ នៅក្នុងមេរៀននេះ យើងនឹងឃើញពីរបៀបដែលយើងអាចរៀបចំខ្លួនរបស់យើងផ្ទាល់ ដើម្បីបម្រើសហគមន៍របស់យើងឱ្យកាន់តែប្រសើរ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីរបៀបជាច្រើនដែលអ្នកអាចបន្តអនុវត្តគោលការណ៍បង្រៀននៅក្នុងមុខវិជ្ជានេះ។ របៀបដ៏មានសារសំខាន់បំផុត គឺការពឹងផ្អែកលើព្រះវិញ្ញាណដ៏វិសុទ្ធ។ លោកប៉ូលបានប្រាប់លោកធីម៉ូថេថា «ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន» (២ធីម៉ូថេ ៣:១៤)។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយអ្នកឱ្យបន្តនៅក្នុងសហគមន៍។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon