ថ្មីគ្រឹះនៃសេចក្តីពិត

ដូចអ្វីដែលអ្នកបានដឹងហើយថា សេចក្តីបង្រៀននៅក្នុងព្រះគម្ពីរ គឺមិនត្រូវបានបង្ហាញ ដោយយោងទៅតាមប្រធានបទនោះទេ។ ឧទាហរណ៍ កណ្ឌគម្ពីរលោកុប្បត្តិ និង កណ្ឌគម្ពីរដទៃផ្សេងទៀត មិនបានផ្តល់ឲ្យយើងនូវការបកស្រាយទាំងស្រុងអំពីអង្គព្រះត្រៃឯកភាពពេញលេញនោះឡើយ។ របៀបដ៏សំខាន់មួយដើម្បីសិក្សាព្រះគម្ពីរ គឺត្រូវរកមើលសេចក្តីបង្រៀនទាំងអស់ ដែលមានទាក់ទងនឹងប្រធានបទជាមួយនឹងប្រធានបទជាក់លាក់ណាមួយ។ អ្នកនិពន្ធលោក Floyd Woodworth ,Jr និង លោក David Duncan នឹងធ្វើការសិក្សាតាមរបៀបសិក្សាជាប្រព័ន្ធមួយនេះដើម្បីដឹងពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីពិភពលោក និង ព្រះអង្គម្ចាស់គ្រប់គ្រងលើពិភពលោកនេះ ក៏ដើម្បីដឹងពីមនុស្សជាតិ និង រចនាសម្ព័ន្ធដែលព្រះជាម្ចាស់បានជ្រើសរើស សម្រាប់ការអភិវឌ្ឍរបស់មនុស្ស។ សិស្ស ក៏នឹងដឹងពីអ្វីដែលព្រះគម្ពីរថ្លែងអំពីអនាគតផងដែរ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

អ្នកនឹងសិក្សាអំពីព្រះអាទិករនៃយើងនៅក្នុងមេរៀននេះ រួមទាំងនិស្ស័យរបស់ទ្រង់ផងដែរ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីលក្ខណសម្បត្តិខាងឯសីលធម៌របស់ព្រះជាម្ចាស់ ហើយយើងនឹងឃើញថា ព្រះជាម្ចាស់ជាព្រះដែលបានបង្កើតយើងរាល់គ្នា ទ្រង់ធ្វើកិច្ចការយ៉ាងសកម្ម ដើម្បីថែរក្សាស្នាព្រះហស្តរបស់ទ្រង់ និង ផ្គត់ផ្គង់អ្វីដែលជាតម្រូវការចំាបាច់ ដើម្បីនាំយើងឲ្យចូលទៅក្នុងព្រះរាជ្យរបស់ទ្រង់។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះយើងនឹងពិចារណា ទៅលើគោលលទ្ធិដែលទាក់ទងនឹងព្រះយេស៊ូគ្រិស្ត “ជារស្មីនៃសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ” (គម្ពីរហេប្រឺ ១:៣)។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងរៀនអំពីព្រះវិញ្ញាណដ៏វិសុទ្ធ៖ ភាពជាព្រះរបស់ទ្រង់ ភាពជាបុគ្គលរបស់ទ្រង់ និង ព័ន្ធកិច្ចរបស់ទ្រង់។ យើងក៏នឹងសិក្សាអំពីផលផ្លែដែលមកពីព្រះវិញ្ញាណផងដែរ។

មើល/ទាញយកមេរៀន icon

ព្រះគម្ពីរមានការនិយាយជាច្រើនអំពីទេវតា ។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីលក្ខណសម្បត្តិរបស់ទេវតា។ យើងនឹងសិក្សាអំពីទេវតារបស់ព្រះជាម្ចាស់ ហើយក៏សិក្សាអំពីដើមកំណើត និង និស្ស័យរបស់សាតាំង និង ទេវតាអាក្រក់របស់វាផងដែរ។ ចុងក្រោយ យើងនឹងដឹងថាសព្វានុភាពរបស់ព្រះជាម្ចាស់ជាការធានាអំពីជ័យជំនះរបស់អ្នកជឿ លើអំណាចនៃវិញ្ញាណអាក្រក់។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងក្រឡេកទៅមើល ពូជមនុស្ស និង តួនាទី និង សិទ្ធិរបស់អស់អ្នកដែលទទួលយកភាពជាមហាក្សត្រ(អធិបតីភាព)របស់ព្រះជាម្ចាស់។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងដឹងពីអ្វីដែលព្រះគម្ពីរថ្លែងអំពីដើមកំណើត និង ផល លំបាកនៃបាប។ ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលយើងមិនត្រូវបញ្ចប់ការសិក្សានេះ ត្រង់ចំណុចដែលអស់សង្ឃឹមនោះទេ។ យើងនឹងរៀនអំពីដំណោះស្រាយដែលព្រះគ្រិស្តបានប្រទានឲ្យយើងផងដែរ។

មើល/ទាញយកមេរៀន icon

ព្រះគម្ពីរគឺជាការបើកសម្តែងរបស់ព្រះជាម្ចាស់ ជាសំណេរមកកាន់យើង។ នេះមានន័យថាព្រះគម្ពីរនេះ គឺជាសិទ្ធិអំណាចដ៏ខ្ពស់ឧត្តម នៅក្នុងក្រុមជំនុំ និង នៅក្នុងជីវិតរបស់អ្នកជឿ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីឧបករណ៍ដែលព្រះជាម្ចាស់បានជ្រើសរើសដើម្បីថ្វាយសិរីរុងរឿងដល់ទ្រង់ ដើម្បីបីបាច់ជីវិតខាងឯវិញ្ញាណ និង ផ្សាយដំណឹង ល្អទៅកាន់អ្នកដទៃ។ នៅពេលដែលយើងសិក្សាអំពីព្រះគម្ពីរ និង យល់អំពីអត្ថន័យពិតរបស់ព្រះគម្ពីរ យើងនឹងអាចទទួលស្គាល់តម្លៃដែលព្រះអម្ចាស់នៃយើងបានដាក់ទៅលើឧបករណ៍នោះ ដែលធ្វើឲ្យទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ដើម្បីឧបករណ៍នោះ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងពិភាក្សាអំពី ការបំពេញតាមបទទំនាយនៅក្នុងព្រះគម្ពីរ និង ការសម្រេចយ៉ាងពេញបរិបូរណ៌នៃផែនការរបស់ព្រះជាម្ចាស់ នាថ្ងៃអនាគត។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon