ព្រះរាជ្យ ឫទ្ធានុភាព និង សិរីរុងរឿង

គម្ពីរសម្ព័ន្ធមេត្រីថ្មី ជាព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងមនុស្សជាតិ តាមរយៈព្រះបុត្រារបស់ទ្រង់ ព្រះនាមព្រះយេស៊ូគ្រិស្ត គឺជាប្រធានបទនៃមុខវិជ្ជានេះ ដែលត្រូវបាននិពន្ធឡើងដោយ លោក ជីនបាទីសសាវ៉ាដូហ្គោ និង អ្នកស្រី ម៉ាសៀ អេមិនហ្គើ ( Jean-Baptiste Sawadogo and Marcia Munger) ។ ការពិនិត្យទៅលើគម្ពីរសម្ព័ន្ធមេត្រីថ្មីនេះ ជួយបានដឹងថា ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រកបដោយសិទ្ធិអំណាចមកកាន់ក្រុមជំនុំ និង ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ដូចដែលទ្រង់បានធ្វើនៅក្នុងជំនាន់គម្ពីរសម្ព័ន្ធមេត្រីថ្មី និង នៅពាសពេញដំណើរប្រវត្តិសាស្រ្តទាំងមូលផងដែរ។ ព័ត៌មានដែលមាននៅក្នុងមុខវិជ្ជានេះ នឹងជួយផ្តល់នូវការយល់ដឹងយ៉ាងពេញលេញ អំពីសេចក្តីពិតនៃព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី និង លក្ខណៈដែលគួរឲ្យទុកចិត្ត ដែលគម្ពីរនេះត្រូវបានបញ្ជូនបន្តមកកាន់យើងរាល់គ្នា។ ការសិក្សាមុខវិជ្ជានេះនឹង ជួយឲ្យអ្នកសិក្សាអាចបង្រៀនអ្នកដទៃ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរបៀបដ៏មានប្រពលភាពយ៉ាងអស្ចារ្យ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

មេរៀននេះនឹង ផ្តល់ឲ្យអ្នកនូវទិដ្ឋភាពទូទៅនៃគម្ពីរសម្ព័ន្ធមេត្រីថ្មី ក៏ដូចជាជួយឲ្យអ្នកមើលឃើញពីរៀបដែលព្រះហស្តរបស់ព្រះជាម្ចាស់ ស្ថិតនៅពីក្រោយព្រឹត្តិការណ៍នៅក្នុងប្រវត្តិសាស្ត្រ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីរបៀបដែលកណ្ឌគម្ពីរទាំងបួនដំបូងនៃគម្ពីរសម្ព័ន្ធមេត្រីថ្មី មានលក្ខណៈដូចគ្នា នៅក្នុងរបៀបនិទានរឿងរបស់ព្រះយេស៊ូ និង ភាពខុសគ្នានៃកណ្ឌគម្ពីរទាំងនេះ។ អ្នកក៏នឹងរៀនអំពីទឹកដីដែលព្រះយេស៊ូ បានរស់នៅ និង កន្លែងដែលទ្រង់បានធ្វើព័ន្ធកិច្ចបម្រើផងដែរ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីទំនាក់ទំនងពិសេស ដែលមាននៅក្នុងចំណោម គម្ពីរម៉ាថាយ គម្ពីរម៉ាកុស និង គម្ពីរលូកា។ បន្ទាប់មក អ្នកនឹងមើលទៅកាន់គម្ពីរម៉ាថាយ និង គម្ពីរម៉ាកុសម្តងមួយ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាឲ្យកាន់តែស៊ីជម្រៅលើគម្ពីរលូកា ដែលជាដំណឹងល្អត្រៃកណ្ឌទីបី និង គម្ពីរយ៉ូហាន ដែលជាដំណឹងល្អ ដែលត្រូវបានសរសេរឡើងដោយសិស្សដែលព្រះយេស៊ូសព្វព្រះទ័យ។ នៅពេលដែលអ្នកសិក្សា អំពីផ្នត់គំនិតដែលកណ្ឌគម្ពីរទាំងនេះ មាននៅក្នុងបុគ្គល និង នៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូ អ្នកនឹងទទួលបានការជំរុញចិត្ត ឲ្យថ្វាយបង្គំ និង ស្រឡាញ់ទ្រង់កាន់តែខ្លាំងឡើង។

មើល/ទាញយកមេរៀន icon

អ្នកនឹងរកឃើញពីអ្វីដែលបានកើតមាន នៅពេលដែលពួកសិស្សបានប្រមូលផ្តុំគ្នានៅក្រុងយេរូសាឡឹម ដោយស្តាប់តាមបង្គាប់របស់ព្រះយេស៊ូ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងពិចារណាអំពីលិខិតដែលទាក់ទងជាមួយនឹងក្រុមជំនុំ នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំ បន្ទាប់ពីក្រុមប្រឹក្សាក្រុងយេរូសាឡឹម នៅពេលដែលលោកប៉ូលធ្វើបានដំណើរបេសកកម្ម លើកទីពីរ និង ទីបីរបស់លោក។

មើល/ទាញយកមេរៀន icon

លិខិតសរសេរចេញពីក្នុងគុក នឹងត្រូវបានសិក្សានៅក្នុងមេរៀននេះ។ សំបុត្រទាំងនេះ គឺជាសំបុត្រដែលលោកប៉ូល បានសរសេរក្នុងពេលដែលលោកជាប់ឃុំឃាំងនៅក្នុងរ៉ូម។ សំបុត្រទាំងនេះ ជួយឲ្យយើងមើលឃើញថាក្រុមជំនុំ មានលក្ខណៈយ៉ាងដូចម្តេចនៅក្នុងអំឡុងពេលនេះ ក្នុងប្រវត្តិសាស្ត្រ ហើយសំបុត្រទាំងនេះក៏បង្ហាញបន្ថែមទៀតអំពីលក្ខណសម្បត្តិរបស់លោកប៉ូល។

មើល/ទាញយកមេរៀន icon

យើងនឹងសិក្សាសំបុត្រប្រាំច្បាប់ ដែលត្រូវបានសរសេរ នៅក្នុងអំឡុងឆ្នាំបន្ទាប់ពីការឃុំឃាំងលើកដំបូងរបស់លោកប៉ូលនៅក្រុងរ៉ូម។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងសិក្សាសំបុត្រដែលត្រូវបានសរសេរនៅក្នុងឆ្នាំបន្ទាប់ពីការស្លាប់របស់លោកប៉ូល។ តាមរូបភាពជាច្រើន ឆ្នាំទាំងនេះ គឺជាពេលវេលាដ៏លំបាកសម្រាប់ក្រុមជំនុំថ្មី។ ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានផ្តល់ប្រាជ្ញា និង ការដឹកនាំ។

មើល/ទាញយកមេរៀន icon

អ្នកនឹងរកឃើញ ពីរបៀបដែលកណ្ឌគម្ពីរសម្ព័ន្ធមេត្រីថ្មី ត្រូវបានបង្កើតឡើង និង ត្រូវបានទទួលស្គាល់រួមជាមួយនឹងភស្តុតាងដែលយើងមាន ដែលវាត្រូវបានផ្ទេរបន្តយ៉ាងសុក្រិតមកឲ្យយើង។ ការពិតទាំងអស់នេះអាចធ្វើឲ្យអ្នកឃើញពីមូលហេតុដែលអ្នកអាចពឹងផ្អែកលើកណ្ឌគម្ពីរនេះបាន រួមជាមួយនឹងការធានាអះអាង នៅពេលដែលអ្នកចង់បម្រើព្រះអម្ចាស់ និង រស់នៅសម្រាប់ទ្រង់។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon