ក្រុមជំនុំគ្រិស្តបរិស័ទទាក់ទងនឹងព័ន្ធកិច្ច

អ្នកប្រហែលជាគិតថា ផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់ បានបញ្ចប់ទៅជាមួយនឹងការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូបានផ្ទេរព័ន្ធកិច្ចនៃការឈោងចាប់ពិភពលោកជាមួយនឹងដំណឹងល្អនៃការសង្គ្រោះទៅឲ្យក្រុមជំនុំរបស់ទ្រង់។ អ្នកនិពន្ធ លោក ចេសស៊ី មឺរែនដា (Jesse Miranda) បង្រៀនថា មហាបេសកកម្ម ដែលព្រះគ្រិស្តប្រទានមក គឺជាសិទ្ធិអំណាចរបស់ក្រុមជំនុំក្នុងការបញ្ចេញសកម្មភាពសម្រាប់ព្រះជាម្ចាស់។ ប៉ុន្តែ ក្រុមជំនុំ ក៏មិនត្រូវបានទុកឲ្យធ្វើការងារនេះតែឯងដែរ ដ្បិតព្រះគ្រិស្តបានចាត់បញ្ជូន ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់ មកដើម្បីជាអ្នកជំនួយរបស់យើង។ ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើការនៅក្នុង និង តាមរយៈយើង ដើម្បីបំពេញតាមផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

នៅក្នុងមេរៀននេះ អ្នកនឹងបានឃើញពីរបៀបដែលអំពើបាបចូលមកក្នុងពិភពលោក និងអំពីរបៀបដែលអំពើបាបជះឥទ្ធិពលលើពិភពលោករបស់យើងក្នុងពេលបច្ចុប្បន្ននេះ។ ដំណោះស្រាយរបស់ព្រះជាម្ចាស់ ចំពោះបញ្ហាអំពើបាបគឺ ទ្រង់ប្រទានព្រះបុត្រារបស់ទ្រង់មកធ្វើជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ហើយយើងទទួលបានអភ័យឯកសិទ្ធិក្នុងការនាំយកសារនៃការសង្គ្រោះមួយនេះ ទៅកាន់អស់អ្នកដែលនៅជាប់ចំណងអំពើបាបនៅឡើយ។

មើល/ទាញយកមេរៀន icon

ព្រះជាម្ចាស់មានផែនការណ៍សម្រាប់ការសង្គ្រោះពិភពលោក។ ផែនការណ៍ប្រោសលោះបង្ហាញ ថាព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ចេញទៅធ្វើសង្គ្រាមជាមួយនឹងអំពើបាប។ នេះពិតជាគួរឲ្យរំភើបណាស់ ដែលបានឃើញថាផែនការណ៍របស់ព្រះជាម្ចាស់ បានដើរទៅតាមពេលកំណត់របស់ទ្រង់ ដើម្បីនាំមនុស្សឲ្យចូលមកប្រកបជាមួយទ្រង់។

មើល/ទាញយកមេរៀន icon

ក្រុមជំនុំគួរតែមានការចូលរួមនៅក្នុងពិភពលោកច្រើន។ ក្រុមជំនុំជួយឲ្យផែនការណ៍របស់ព្រះវរបិតា និង បំណងព្រះហឫទ័យរបស់ព្រះគ្រិស្តចេញជាសកម្មភាព នៅក្នុងពិភពលោក។ ព្រះវិញ្ញាណដ៏វិសុទ្ធ បានធ្វើឲ្យក្រុមជំនុំ ក្លាយជាដំណាក់ដើម្បីគង់នៅ ក្នុងពិភពលោកនេះ ដើម្បីសម្រេចផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់។

មើល/ទាញយកមេរៀន icon

យើងទើបតែបាបឃើញរបៀបដែលព្រះជាម្ចាស់បានជ្រើសរើសក្រុមជំនុំដើម្បីអនុវត្តន៍ផែនការណ៍នៃការប្រោសលោះរបស់ទ្រង់សម្រាប់ពិភពលោកនេះហើយ។ យើងនឹងមើលទៅលើអំឡុងពេលបីសំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជំនុំ។ អ្នកនឹងឃើញថា ប្រវត្តិសាស្ត្រនៃក្រុមជំនុំគឺជាប្រវត្តិសាស្ត្រនៃបញ្ហា និងជ័យជម្នះនៅក្នុងជីវិតរស់នៅ អំឡុងគ្រា និង សម័យកាលដ៏លំបាក។

មើល/ទាញយកមេរៀន icon

ព្រះវរបិតាកំពុងតែទតមើលអ្នកថ្វាយបង្គំដ៏ពិត។ ក្រុមជំនុំត្រូវបានត្រាស់ហៅឲ្យធ្វើការថ្វាយបង្គំ។ នេះគឺជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ ក្រុមជំនុំមានព័ន្ធកិច្ចបីយ៉ាង គឺទៅចំពោះព្រះជាម្ចាស់ ចំពោះក្រុមជំនុំខ្លួនផ្ទាល់ និង ចំពោះពិភពលោក។ នៅក្នុងមេរៀននេះយើងនឹងពិភាក្សាគ្នាអំពីព័ន្ធកិច្ចរបស់ក្រុមជំនុំចំពោះព្រះជាម្ចាស់ នៅក្នុងការថ្វាយបង្គំ នៅក្នុងការចុះចូល និង នៅក្នុងការបម្រើ។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងឃើញពីរបៀបដែលក្រុមជំនុំ ត្រូវបានបំពាក់បំប៉ន ដើម្បីដឹកនាំខ្លួនឯង ដើម្បីឲ្យអាចត្រៀមខ្លួនឈោងចាប់ពិភពលោកតាមរយៈព័ន្ធកិច្ចនៃការសង្គ្រោះមួយ។

មើល/ទាញយកមេរៀន icon

មេរៀននេះ នឹងជួយអ្នកឲ្យបានបើកភ្នែកមើលឃើញពីតម្រូវការដ៏ធំបំផុតរបស់ពិភពលោក។ ទស្សនវិស័យរបស់ព្រះជាម្ចាស់ គឺជាការសង្គ្រោះពិភពលោក។ សូមឲ្យអ្នកបានឃើញពិភពលោកដូចជាព្រះជាម្ចាស់ទតឃើញដែរ ហើយឆ្លើយតបទៅជាមួយនឹងដួងចិត្តនៃក្តីស្រឡាញ់ និង ចិត្ត ក្តួលអាណិត ដូចជាទ្រង់ដែរ។

មើល/ទាញយកមេរៀន icon

បំណងនៃមេរៀននេះ គឺបង្ហាញអ្នកអំពីរបៀបដែលផែនការណ៍ និង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានបំពេញយ៉ាងពេញលេញ តាមរយៈរូបអ្នកជាបុគ្គលម្នាក់។ ទ្រង់ប្រទានឲ្យអ្នកនូវសេចក្តីអញ្ចើញផ្ទាល់ ដើម្បបានចូលរួមដោយផ្ទាល់នៅក្នុងបំណងព្រះហឫទ័យប្រោសលោះរបស់ទ្រង់។ អ្នក ក្នុងនាមជាបុគ្គលដែលបានប្រោសលោះម្នាក់ គឺជាគន្លឹះនៅក្នុងផែនការណ៍របស់ព្រះជាម្ចាស់។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងចង់និយាយអំពីសកម្មភាពនៅក្នុងព័ន្ធកិច្ច សកម្មភាពនៃការផ្សាយដំណឹងល្អ។ ការផ្សាយដំណឹងនេះ គឺធ្វើឡើងតាមរបៀបបីយ៉ាង៖ ដោយនិយាយ ដោយការចែករំលែក និង ដោយការបម្រើ។ នៅពេលដែលអ្នកសិក្សាមេរៀននេះ ចូរគិតអំពីចំណែករបស់អ្នកក្នុងការអនុវត្តន៍ព័ន្ធកិច្ចទាំងបីដំណាក់កាលនេះ ក្នុងក្រុមជំនុំរបស់ព្រះយេស៊ូគ្រិស្ត។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ យើងនឹងមើលទៅលើលទ្ធផលខ្លះៗនៃព័ន្ធកិច្ច។ លទ្ធផលដែលអស្ចារ្យបំផុតគឺថាយើងនឹងបានជុំគ្នានៅឯនគរស្ថានសួគ៌ ជាមួយនឹងអ្នកដែលបាននាំយើងទៅកាន់ព្រះគ្រិស្ត នឹងអ្នកដែលយើងនាំទៅកាន់ត្រង់!

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon
មើល/ទាញយកឯកសារ icon