អំណោយទានខាងឯវិញ្ញាណ
លោកប៉ូលបានសរសេរ នៅក្នុងគម្ពីរ១កូរិនថូស ១២:១ ថា ៖ “ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ”។ អំណោយទានខាងឯវិញ្ញាណគឺសំខាន់ខ្លាំងណាស់សម្រាប់ព្រះកាយរបស់ព្រះគ្រិស្ត។ អ្នកនិពន្ធឈ្មោះ លោក រ៉ូប៊ើត អិល. ប្រាន (Robert Brandt) បង្រៀនអំពីអំណោយទានខាងឯវិញ្ញាណទាំងនេះ ដែលមានសម្រាប់អ្នក ដើម្បីជួយគេ ឲ្យបានក្លាយជាព្រះពរដ៏អស្ចារ្យ ទៅដល់ក្រុមជំនុំ ហើយដើម្បីឲ្យផ្សព្វផ្សាយដំណឹងល្អឲ្យកាន់តែមានប្រសិទ្ធភាព។