នៅពេលដែលអ្នកទូលសូមព្រះយេស៊ូគ្រិស្ដឱ្យធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់អ្នក ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានកើតឡើង។ អ្នកបានចាប់ផ្ដើមជីវិតថ្មី។ អំពើបាបរបស់អ្នកត្រូវបានលើកលែងទោសឱ្យ ហើយអ្នកបានកើតនៅក្នុងក្រុមគ្រួសារបស់ព្រះជាម្ចាស់។ បើទោះជាជីវិតថ្មីរបស់អ្នក ជាព្រះអំណោយទានមកពីព្រះជាម្ចាស់នៅស្ថានបរមសុខក៏ដោយ ក៏អ្នកអាចចាប់ផ្តើមរស់នៅតាមជីវិតនេះនៅលើផែនដីនៅពេលឥឡូវនេះបានដែរ។ ចូររៀនរស់នៅទៅតាមគោលការណ៍របស់ព្រះជាម្ចាស់។ សូមឱ្យជីវិតថ្មីរបស់បងប្អូន បង្រៀនអ្នកពីរបៀបរីកចម្រើន និងស្វែងរកអំណរក្នុងជីវិតថ្មីរបស់អ្នកក្នុងព្រះគ្រិស្ដ។
ក្នុងមេរៀនដំបូងនេះ អ្នកនឹងពិនិត្យមើលអ្វីដែលព្រះគម្ពីរចែងទុកអំពីការផ្លាស់ប្ដូរ ដែលបានកើតឡើងសម្រាប់អ្នក។ អ្នកនឹងរៀនអំពីអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវថ្មីរបស់អ្នក។ អ្នកនឹងរកឃើញគ្រួសារថ្មី ដែលអ្នកទើបនឹងបានចូលរួមជាមួយ។ អ្នកនឹងរកឃើញទំនាក់ទំនងថ្មី ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកកសាង ជាមួយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងព្រះអម្ចាស់ ។
តើអ្នកធ្លាប់សង្កេតមើលកូនក្មេងដែលកំពុងតែរៀនដើរដែរ ឬទេ? ស្ទើរតែមិនអាចចេះឈរបាន កូនក្មេងនេះញាក់ញ័រ និងទ្រេតទ្រោតនៅជុំវិញបន្ទប់ ដោយរកតោងចាប់អ្វីដែលមាន។ វាគួរឱ្យរំភើបខ្លាំងណាស់! មើលទៅ! ដូចជាបានគ្រប់គ្រង លើពិភពលោកទាំងមូលអញ្ចឹង! ហើយជួនកាលធ្វើចលនា ជួនកាលនៅឈរ ជួនកាលត្រូវដួល ប៉ុន្តែ តែងតែក្រោកឡើងវិញ និងបន្តទៅមុខទៀត។ កូនក្មេងកំពុងតែរៀនដើរ។
បំណងចិត្តចង់ឈ្នះមានលក្ខណៈខ្លាំងក្លាណាស់។ នៅគ្រប់ពេល ឪពុកម្ដាយតែងតែនៅជិតៗនោះដើម្បីឈោងចាំជួយ និងលើកទឹកចិត្តគ្រប់ជំហាន។
មេរៀននេះនឹងជួយអ្នកយល់អំពីរបៀបដែលព្រះជាម្ចាស់ មានព្រះបន្ទូលមកកាន់អ្នក។ ពេលខ្លះព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់ដោយផ្ទាល់។ ពេលខ្លះទៀត ព្រះអង្គនឹងប្រើព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះគម្ពីរ។ នៅពេលផ្សេងទៀត ព្រះអង្គនឹងប្រើគ្រិស្តបរិស័ទផ្សេងទៀត។ នៅពេលអ្នកសិក្សាមេរៀននេះ អ្នកនឹងរកឃើញរបៀបស្គាល់សំឡេងរបស់ព្រះបិតា ទោះបីព្រះអង្គប្រើវិធីអ្វី ដើម្បីមានព្រះបន្ទូលក៏ដោយ។
មេរៀននេះពន្យល់ដល់អ្នកថែមទៀតពីគោលការណ៍សំខាន់ចំនួនបួនយ៉ាង ទាក់ទងនឹងការរីកចម្រើនខាងព្រលឹងវិញ្ញាណ។ នៅពេលដែលអ្នកសិក្សាពីគោលការណ៍ទាំងនេះ អ្នកនឹងឃើញពីរបៀបដែលអ្នកអាចអនុវត្តបាននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ លទ្ធផលដ៏អស្ចារ្យនឹងកើតឡើង! សកម្មភាពដ៏ពោរពេញដោយគ្រោះថ្នាក់នៅក្នុងជីវិតរបស់អ្នកនឹងជំនួសដោយសកម្មភាពល្អ ហើយអ្នកនឹងរីកចម្រើនជារៀងរាល់ថ្ងៃ ទៅជាមនុស្សពេញវ័យ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ។
ការផ្លាស់ប្តូរស្រដៀងគ្នានេះកំពុងតែកើតឡើងក្នុងជីវិតអ្នកហើយនៅពេលឥឡូវនេះ។ ជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកកំពុងតែលាតត្រដាង។ នៅពេលអ្នក “រីកចម្រើនឡើង” នៅក្នុងព្រះគ្រិស្ត ចំណាប់អារម្មណ៍ថ្មីត្រូវបានជំនួសចំណាប់អារម្មណ៍ចាស់ៗ។ ការទទួលខុសត្រូវថ្មីក៏កើតឡើង - ជាការទទួលខុសត្រូវដែលអាចនាំមកនូវរង្វាន់ និងការស្កប់ចិត្តថ្មីដល់អ្នក។ នៅក្នុងមេរៀននេះ យើងនឹងមើលពីការផ្លាស់ប្តូរ និងសកម្មភាពពិសេសទាំងនេះ។ អ្នកនឹងឃើញថា អ្នកដទៃទៀតក៏ចែករំលែកចំណាប់អារម្មណ៍ថ្មីជាមួយអ្នកដែរ!
ខ្នាតគំរូក៏ជាតម្រូវការចាំបាច់ដែរ ប្រសិនបើបុគ្គលម្នាក់ចង់ឈានទៅដល់គោលដៅពិសេសមួយ។ ជាឧទាហរណ៍ កីឡាកររត់ប្រណាំងធ្វើទៅតាមគ្រូបង្វឹករបស់គេ។ ពួកគេធ្វើតាមនូវរឿងមួយចំនួន ប៉ុន្តែ រឿងមួយចំនួនទៀត ពួកគេមិនធ្វើតាមទេ។ គោលបំណងរបស់ពួកគេ គឺដើម្បីអភិវឌ្ឍជំនាញ និងកម្លាំង ដើម្បីគេអាចដណ្តើមយកពានរង្វាន់បាន។ ឥឡូវនេះ អ្នកគឺជាគ្រិស្តបរិស័ទ អ្នកមានគោលដៅពិសេសថ្មី។ គោលដៅនោះ គឺដើម្បីធ្វើទៅតាមអ្វីដែលព្រះបិតាដែលគង់នៅស្ថានបរមសុខចង់ឱ្យអ្នកធ្វើ។ នេះគឺជាហេតុផលមួយផ្សេងទៀត ដែលត្រូវការខ្នាតគំរូជាចាំបាច់។
ព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខរៀបចំគំរោងសម្រាប់អ្នកជាផ្នែកមួយនៃគ្រួសាររបស់ព្រះអង្គ និងឈានទៅដល់គោលដៅដែលព្រះអង្គរៀបចំសម្រាប់ជីវិតអ្នក។ មេរៀននេះ ពន្យល់អ្នកពីខ្នាតគំរូថ្មី ដែលព្រះអង្គបានប្រទានមកជួយ។ ការធ្វើតាមខ្នាតគំរូនេះ នឹងនាំអ្នកឱ្យទទួលបាននូវគុណប្រយោជន៍ជាច្រើន។
មនុស្សជាច្រើនកំពុងសម្លឹងមើលមកអ្នក ដើម្បីមើលថាអ្វីដែលនិយាយអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ជាការពិតដែរឬទេ។ ជីវិតរបស់អ្នកបង្ហាញពួកគេពីរបៀបដែលដំណឹងល្អអាចបំផ្លាស់ប្រែមនុស្សបាន។ អ្វីដែលអ្នកធ្វើ គឺជាទីបន្ទាល់អំពីព្រះយេស៊ូលើសពីអ្វីដែលនិយាយ ។
នៅក្នុងមេរៀននេះ យើងនឹងមើលរស្មីរបស់ពន្លឺ ដែលចាំងជះតាមរយៈជីវិតរបស់អ្នក ដោយព្រោះព្រះយេស៊ូគង់នៅក្នុងអ្នក។ រស្មីទាំងនេះជួយអ្នកឱ្យបណ្តាលចិត្តអ្នកដទៃទៀតថា ដំណឹងល្អគឺជាសេចក្តីពិត។
នៅលើលោកនេះ គ្មានព្រះពរណាអស្ចារ្យជាងការមានគ្រួសារ ដែលមានលក្ខណៈជាគ្រួសារគ្រិស្តបរិស័ទពិត ប្រាកដឡើយ។ គ្រួសារបែបនេះជាជម្រកការពារព្យុះនៃអំពើបាប និងបញ្ហានៅជុំវិញ។ វាជាកន្លែងដែលកូនក្មេងមានអារម្មណ៍សុវត្ថិភាព និងសេចក្ដីស្រឡាញ់។
អ្នកអាចធ្វើឱ្យផ្ទះរបស់អ្នកដូចស្ថានបរមសុខបន្តិចដែរ ប្រសិនបើអ្នកធ្វើតាមអ្វី ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នកនោះ!
នៅក្នុងមេរៀននេះពន្យល់ពីប្រភេទនៃសេរីភាព ដែលអ្នកមាននៅពេលឥឡូវនេះ ដោយសារអ្នកជាបុត្ររបស់ព្រះជាម្ចាស់។ សេរីភាពនេះរំដោះអ្នកឱ្យមានសេរីភាពរួចផុតពីផលប៉ះពាល់នៃអំពើបាបដ៏កំណាច។ វាជួយអ្នកឱ្យមានសេរីភាពចេញពីភាពភ័យខ្លាច ដែលអ្នកមិនអាចធ្វើឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់។ វាជួយអ្នកឱ្យមានជ័យជម្នះលើការខុសឆ្គង និងការច្របូកច្របល់ខាងព្រលឹងវិញ្ញាណ។ ព្រះពរទាំងនេះជារបស់អ្នក ដោយសារតែអ្វីដែលព្រះយេស៊ូគ្រិស្តបានធ្វើសម្រាប់អ្នក។ ប៉ុន្តែ វាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។
សេរីភាពនៃជីវិតថ្មីរបស់អ្នក ដែលបានចាប់ផ្តើមហើយ នឹងបន្តនៅក្នុងភាពអស់កល្បជានិច្ច!