នៅពេលដែលអ្នកមានបញ្ហា តើអ្នកដឹងថាត្រូវស្វែងរកចម្លើយនៅឯណាដែរឬទេ? អ្នកនិពន្ធលោក ដូរ៉ូធី អិល. ចន ជួយអ្នកផ្លាស់ប្តូរបញ្ហារបស់អ្នកឲ្យក្លាយជាជ័យជម្នះ។មិនមានដំណោះស្រាយច្បាស់លាស់សម្រាប់បញ្ហាខ្លះដែលយើងកំពុងប្រឈមមុខនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរផ្ដល់នូវគោលការណ៍ណែនាំសម្រាប់ការស្វែងរកដំណោះស្រាយបញ្ហាជាច្រើនក្នុងជីវិត។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យ គ្រិស្តបរិស័ទ ទទួលបរាជ័យឡើយ។ នៅពេលដែលអ្នកសិក្សាវគ្គនេះ ហើយអនុវត្តគោលការណ៍នៃការដោះស្រាយបញ្ហា អ្នកនឹងរកឃើញនូវព្រះពរដ៏អស្ចារ្យ តាមរយៈការ អនុញ្ញាតឲ្យព្រះយេស៊ូគ្រិស្ត ដែលជាអ្នកដោះស្រាយបញ្ហារបស់អ្នក ជួយអ្នក។
នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលផ្នែកនៃបញ្ហាដ៏សំខាន់ៗមួយចំនួន ក្រោមការបំភ្លឺពីទំនាក់ទំនងរបស់យើងជាមួយព្រះគ្រិស្ត ហើយតាមរយៈព្រះអង្គ ជាមួយអ្នកដទៃដែលអាចនឹងមិនស្គាល់ព្រះអង្គ និង អ្នកដែលត្រូវបានជំរុញដោយសេចក្តីប៉ងប្រាថ្នាអាត្មានិយមតែម្យ៉ាង។ តើគ្រិស្តបរិស័ទត្រូវដោះស្រាយបញ្ហាទាំងនេះ ដែលជាផ្នែកមួយនៃបទពិសោធន៍ប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្តេច? ព្រះគម្ពីរផ្តល់នូវគោលការណ៍ណែនាំយ៉ាងវិជ្ជមានសម្រាប់របៀបដែលយើងគួរធ្វើ និងឆ្លើយតប។
នៅក្នុងមេរៀននេះ យើងនឹងកំណត់ពីមូលហេតុនៃការធ្លាក់ទឹកចិត្ត និងស្វែងយល់ថាតើមានធនធានអ្វីខ្លះ ដើម្បីជួយគ្រិស្តបរិស័ទក្នុងការការពារ ឬយកឈ្នះលើគ្រាដែលមានការធ្លាក់ទឹកចិត្ត។ យើងក៏នឹងពិនិត្យមើលវិធីជួយអ្នកដទៃដែលកំពុងជួបប្រទះនឹងការធ្លាក់ទឹកចិត្តផងដែរ។ យើងអាចដាក់ក្តីសង្ឃឹមរបស់យើងលើព្រះជាម្ចាស់ ហើយដឹងថាព្រះអង្គមិនបានបំភ្លេចយើងឡើយ!