គ្រប់គ្នាត្រូវការមិត្តសម្លាញ់ ហើយគ្រប់គ្នាឱ្យតម្លៃជាពិសេសដល់មិត្តសម្លាញ់ណា ដែលតែងតែនៅក្បែរ នៅពេលដែលអ្នកត្រូវការពួកគេខ្លាំងបំផុត។ យើងម្នាក់ៗមានមិត្តសម្លាញ់ពិសេសម្នាក់ នោះគឺព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលោកស្រី Louise Jeter Walker ជាអ្នកសរសេរសៀវភៅនេះ ប្រាប់យើងអំពីមិត្តសម្លាញ់ដ៏ពិសេសនេះ។ មានសិស្សជាច្រើនបានទទួលការការជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ បន្ទាប់ពីពួកគេសិក្សានូវមុខវិជ្ជានេះ។
សព្វថ្ងៃនេះ មនុស្សច្រើនជាងសម័យមុនក្នុងប្រវត្តិសាស្ត្រនៃពិភពលោកកំពុងតែលើកឡើងអំពីព្រះវិញ្ញាណដ៏វិសុទ្ធ និងកិច្ចការរបស់ព្រះអង្គ។ ពួកគេបានដឹងថាព្រះអង្គគឺជាបុគ្គល មិនមែនគ្រាន់តែជាឥទ្ធិពលប៉ុណ្ណោះទេ។
មេរៀននេះនឹងជួយអ្នក៖ ពន្យល់ពីព្រះវិញ្ញាណដ៏វិសុទ្ធជានរណា ពណ៌នាអំពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធអាចក្លាយជាមិត្តសម្លាញ់របស់អ្នក និងសរសេរពីមុខងារសំខាន់ៗប្រាំពីរយ៉ាងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្ហាញថាព្រះអង្គជានរណា និងអ្វីដែលព្រះអង្គធ្វើអ្វីខ្លះ។
ហេតុអ្វីព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមក? លោក Melvin L. Hodges ដែលជាអ្នកនិពន្ធខាងពេនទីកុស្តនិយមបានមានប្រសាសន៍ថា គឺដើម្បីជំរុញយើងឱ្យគិតតាមព្រះតំរិះរបស់ព្រះជាម្ចាស់។ និស្ស័យធម្មជាតិនាំឱ្យអាត្មានិយម ប៉ុន្តែ ផែនការរបស់ព្រះជាម្ចាស់នាំឱ្យមានការពលីកម្មខ្លួនឯង។ យើងគិតតែពីខ្លួនឯង ប៉ុន្តែ ព្រះជាម្ចាស់មានព្រះហឫទ័យគិតគូរពីអ្នកដទៃ។ ហេតុដូច្នេះ អ្វីមួយត្រូវតែកើតឡើងដើម្បីដឹកនាំឱ្យគំនិតរបស់យើងស្របជាមួយព្រះតំរិះរបស់ព្រះជាម្ចាស់។ ការយាងមករបស់ព្រះវិញ្ញាណ គឺដើម្បីសម្រេចកិច្ចការនេះ។
សិស្សម្នាក់ដែលបានជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធបានសរសេរថា៖ «មានបទពិសោធន៍ថ្មីក្នុងការអធិស្ឋាន ជាបទពិសោធន៍ថ្មីមួយដែលយើងភាគច្រើនបានសម្គាល់ពីការចាប់ផ្តើមនៃជីវិតខាងជំនឿដ៏មុតមាំ។»
មេរៀននេះនឹងជួយអ្នក៖ ១) រកឃើញសេចក្តីពិតដ៏សំខាន់អំពីការអធិស្ឋាន នៅពេលដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនអ្នក ២) ថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបថ្មី និង ជ្រាលជ្រៅជាងមុន នៅពេលដែលព្រះវិញ្ញាណបណ្ដាលចិត្តអ្នក និង ៣) បញ្ជាក់ពីអ្វីដែលកើតឡើង នៅពេលដែលអ្នកអនុញ្ញាតឱ្យព្រះវិញ្ញាណដ៏វិសុទ្ធអធិស្ឋានតាមរយៈអ្នក។
ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ដើម្បីសម្តែងសេចក្តីពិតដល់យើង។ ប៉ុន្តែ តើទ្រង់អាចបង្រៀនយើងតាមរបៀបណា ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងព្រះគម្ពីរ ដែលជាព្រះបន្ទូលនៃសេចក្តីពិត? ព្រះអង្គបានយាងមក ដើម្បីប្រទានអំណាចធ្វើជាបន្ទាល់ និងអំណាចដើម្បីអធិស្ឋាន។ ប៉ុន្តែ តើព្រះអង្គអាចសម្ដែងការអស្ចារ្យតាមរយៈយើង និងក្នុងយើងដោយរបៀបណា ប្រសិនបើយើងនៅស្ងៀមអំពីជំនឿរបស់យើង ហើយមិនយកចិត្តទុកដាក់ក្នុងការអធិស្ឋាន?
ការប្រព្រឹត្តតាមព្រះវិញ្ញាណ មានន័យថាអនុញ្ញាតឱ្យព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំអ្នក។ ប៉ុន្តែ តើព្រះអង្គដឹកនាំអ្នកតាមរបៀបណាខ្លះ? មេរៀននេះ នឹងឆ្លើយតបនឹងសំណួរសំខាន់នេះ។
គ្រិស្តសាសនាដែលគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ ប្រៀបបានទៅនឹងខ្ចងដែលគ្មានជីវិត។ មានតែព្រះវិញ្ញាណដ៏វិសុទ្ធប៉ុណ្ណោះ ដែលអាចបង្កើតផ្កាភ្លើងដែលឱ្យឆេះឡើងបាន។ ព្រះគម្ពីរមានពេញទៅដោយព្រះបន្ទូលសន្យា និងពាក្យដាស់តឿនដល់យើង ដើម្បីចូលទៅជិតព្រះជាម្ចាស់ដោយពេញដោយជំនឿជឿជាក់ ដើម្បីទទួលបានព្រះបន្ទូលសន្យានេះ។
មេរៀននេះនឹងជួយអ្នក៖ ១) ពន្យល់ពីគោលបំណងសម្រាប់ឫទ្ធានុភាព ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យអ្នក ២) ប្រាប់ពីអ្វីដែលព្រះគម្ពីរពណ៌នាអំពីការជ្រមុជនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ៣) ប្រាប់ពីទីសម្គាល់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្ហាញពីព្រះវត្តមានរបស់ព្រះអង្គនៅក្នុងជីវិតរបស់អ្នកជឿទាំងអស់។
យើងបានរៀនរួចមកហើយថា ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអំណោយទានមួយ។ តើយើងត្រៀមខ្លួនទទួលព្រះអំណោយទាននេះនៅពេលណា?
ទីមួយ យើងត្រូវតែប្រាកដច្បាស់ថាបទពិសោធន៍នៃការពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពិតជាអាចកើតមាន។ យើងត្រូវតែជឿជាក់ថា គ្មានអ្វីដែលចំឡែក ឬ មិនធម្មតានោះទេ។ យើងត្រូវតែយល់ថា វាជាកិច្ចការដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់។
ទីពីរ យើងត្រូវតែចង់បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ តើយើងពិតជាចង់ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាព្រះអម្ចាស់លើជីវិតរបស់យើងដែរឬទេ? ប្រសិនជាអីចឹងមែន មានន័យថាយើងបានត្រៀមខ្លួនជាស្រេច ដើម្បី ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ!