ព្រះគម្ពីររបស់បងប្អូន

ព្រះបាទដាវីឌបានមានរាជឱង្ការជាច្រើនឆ្នាំកន្លងមកហើយថា «ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងបំភ្លឺណែនាំទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ»។ មិនថាស្ថានភាពរបស់អ្នកមានភាពលំបាក ឬ បញ្ហាអ្វីក៏ដោយ ក៏អ្នកអាចមានការធានាដូចគ្នាទៅនឹងស្តេចដាវីឌដែរ។ មុខវិជ្ជានេះត្រូវបានកែសម្រួលដោយ Judy Bartel ចេញពីមុខវិជ្ជាដើមដែលបាននិពន្ធដោយលោកស្រី Louise Jeter Walker។ មុខវិជ្ជានេះនឹងណែនាំអ្នកទៅរកព្រះគម្ពីរ និងជួយអ្នកឱ្យសិក្សាវា ដើម្បីទទួលបានការយល់ដឹងច្បាស់លាល់អំពីរបៀបដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះកាលៈទេសៈរបស់យើង ហើយជួយយើងនៅពេលដែលយើងទូលសូមពីទ្រង់។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

នៅពេលអ្នកសិក្សាព្រះគម្ពីរ ព្រះគម្ពីរនឹងមានឥទ្ធិពលលើជីវិតរបស់អ្នក និងជីវិតរបស់អ្នកដទៃដែរ។ នៅក្នុងមេរៀននេះ អ្នកនឹងរៀនពីរបៀបទទួលផលប្រយោជន៍ពីការសិក្សាព្រះគម្ពីរ។ អ្នកនឹងរៀនប្រធានបទដូចជាហេតុផលសម្រាប់ការសិក្សាព្រះគម្ពីរ គុណប្រយោជន៍ពីការសិក្សាព្រះគម្ពីរ និងសារៈសំខាន់នៃការសិក្សាព្រះគម្ពីរជាទៀងទាត់។

មើល/ទាញយកមេរៀន icon

តើអ្នកធ្លាប់ឆ្ងល់ទេថា ព្រះជាម្ចាស់បានប្រទានព្រះគម្ពីរមកឱ្យយើងតាមវិធីណា? តើប្រហែលជាមានទេវតាបានប្រមូលផ្តុំព្រះគម្ពីរនោះ ហើយទុកចោលចាំឱ្យនរណាម្នាក់«រកឃើញ»ឬ? ព្រះជាម្ចាស់បានប្រើមនុស្សសាមញ្ញៗ ដែលមានអាជីពផ្សេងៗគ្នា ហើយបានចំណាយពេលជាច្រើនរយឆ្នាំ ដើម្បីប្រទានមកយើងនូវសៀវភៅដែលយើងហៅថា ព្រះគម្ពីរ។ ភាពស្របគ្នា និងភាពស៊ីសង្វាក់គ្នារបស់ព្រះគម្ពីរ ដែលគេបានសរសេរឡើងនោះ ជាទីបន្ទាល់របស់ព្រះជាម្ចាស់ដែលមិនប្រែប្រួល។

មើល/ទាញយកមេរៀន icon

ដូច្នេះ ព្រះគម្ពីរត្រូវតែរៀបចំជាប្រព័ន្ធ ដើម្បីឱ្យយើងងាយស្រួលក្នុងការរកឃើញអ្វីដែលយើងត្រូវការ។ អ្នកបោះពុម្ពព្រះគម្ពីររបស់យើងស្គាល់កិច្ចការនេះច្បាស់។ ចំពោះការបកប្រែ ពួកគេបានរក្សាទុកនូវជំពូក និងខដដែល ដូច្នេះហើយ មនុស្សមិនអាច «វង្វេង» ក្នុងការស្វែងរកអ្វីដែលគេចង់បាននោះទេ។
នៅក្នុងមេរៀននេះ យើងនឹងរៀនពីរបៀបក្នុងការនិយាយ និងសរសេរខគម្ពីរយោង និងរបៀបប្រើប្រាស់សៀវភៅជំនួយ ដែលអាចជួយណែនាំយើងទៅរកប្រធានបទ និងខគម្ពីរ ដែលយើងចង់ស្វែងរក។

មើល/ទាញយកមេរៀន icon

សៀវភៅប្រវត្តិសាស្ត្រច្រើនតែប្រាប់យើងអំពីវីរបុរសរបស់ពួកគេ ប៉ុន្តែ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់រួមបញ្ចូលទាំងមនុស្សសាមញ្ញក្នុងជំនាន់ពួកគេដែរ។ រឿងទាំងអស់នេះក៏សំខាន់ដែរ ព្រោះពួកគេផ្តល់ឱ្យយើងនូវរូបភាពច្បាស់លាស់ពីការទាក់ទងរវាងព្រះជាម្ចាស់ និងប្រជារាស្ត្ររបស់ទ្រង់។ នៅក្នុងមេរៀនទី៣ យើងបានរៀនអំពីការបែងចែកកណ្ឌគម្ពីរជាផ្នែកតូចៗ គឺជំពូក និង ខ។ ឥលូវយើងនឹងមើលនៅចំណែកធំៗ ឬ ការចាត់ជាក្រុមរបស់កណ្ឌព្រះគម្ពីរ។

មើល/ទាញយកមេរៀន icon

នៅសម័យកាលដែលគេសរសេរព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ទិដ្ឋភាពព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានប្រែប្រួលច្រើនណាស់។ ជំនាន់ព្យាការីបានកន្លងផុតទៅ ហើយមនុស្សជាច្រើនបានព្រងើយកន្តើយនឹងកិច្ចការខាងឯព្រលឹងវិញ្ញាណ។ វាមិនមែនជាការចៃដន្យទេ ដែលព្រះជាម្ចាស់បានចាត់បញ្ចូនព្រះបុត្រារបស់ព្រះអង្គឱ្យមកក្នុងលោកិយនាពេលនោះ។ ជនជាតិក្រិកបានផ្តល់នូវភាសាសាមញ្ញមួយសម្រាប់ទំនាក់ទំនងនឹងដំណឹងល្អ ហើយជនជាតិរ៉ូម៉ាំងបានផ្តល់នូវការការពារ និង សេរីភាពដែលសមហេតុសមផលសម្រាប់ការផ្សាយដំណឹងល្អ។

មើល/ទាញយកមេរៀន icon

មិនយូរ មិនឆាប់គ្រិស្តបរិស័ទភាគច្រើនជួបប្រទះនឹងសំណួរនេះ ៖ ហេតុអ្វីអ្នកដឹងថា ព្រះគម្ពីរគឺជាសេចក្តីពិត?
សំណួរនេះគឺមិនថ្មីទេ។ ការល្បួងដំបូងរបស់មនុស្សបានចាប់ផ្តើមឡើងដោយការប្រឆាំងលើព្រះបន្ទូលរបស់ព្រះបន្ទូល។ អារក្សបានប្រែក្រឡាទៅជាសត្វពស់ ហើយពោលទៅកាន់នាងអេវ៉ាថា «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា…មែនឬ?» (លោកុប្បត្តិ ៣:១)។ អារក្សនៅតែធ្វើឱ្យមានភាពសង្ស័យសព្វថ្ងៃនេះ៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលដូច្នេះមែនឬ?»

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon