នៅពេលបងប្អូនអធិស្ឋាន

នៅពេលព្រះជាម្ចាស់បានបង្កើតយើង ទ្រង់បានដាក់អ្វីមួយនៅក្នុងយើង ដើម្បីឱ្យយើងចង់មានទំនាក់ទំនងជាមួយព្រះអង្គ។ យើងដឹងថា យើងត្រូវការកម្លាំងខ្លាំងជាងខ្លួនយើងផ្ទាល់ ដើម្បីដោះស្រាយបញ្ហា ការពារ និងបំពេញសេចក្តីត្រូវការរបស់យើង។ តាមរយៈការអធិស្ឋាន យើងរៀនទំនាក់ទំនងជាមួយព្រះជាម្ចាស់សម្រាប់ជាជំនួយ។ តាមរយៈមុខវិជ្ជានេះ លោក J. Robert Ashcroft បង្ហាញយើងពីរបៀបដើម្បីឱ្យការអធិស្ឋានរបស់យើងមានការឆ្លើយតប និងពីរបៀបបំពេញតម្រូវការរបស់យើង នៅពេលដែលយើងអធិស្ឋាន និងថា្វយបង្គំព្រះជាម្ចាស់។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានមនុស្សមួយចំនួនទទួលបានការឆ្លើយតបយ៉ាងអស្ចារ្យចំពោះសេចក្តីអធិស្ឋាន នៅក្នុងខណៈពេលដែលការអធិស្ឋានជាច្រើនរបស់អ្នក ហាក់បីដូចជាមិនមានការឆ្លើយតបទាល់តែសោះ? ឬក៏ ហេតុអ្វីបានជាមានមនុស្សមួយចំនួននិយាយទៅកាន់ព្រះជាម្ចាស់យ៉ាងងាយស្រួល ហើយអ្នកវិញបែរជាមានការពិបាកនៅក្នុងការប្រើពាក្យពេចន៍ក្នុងការនិយាយទៅវិញ? ប្រហែលជាគ្រិស្តបរិស័ទគ្រប់រូបបានសួរនូវសំណួរទាំងនេះដែរ។
សូម្បីតែសាវករបស់ព្រះយេស៊ូ ក៏មានសំណួរអំពីការអធិស្ឋានដែរ។ ដូច្នេះហើយ ទើបគេទូលសួរព្រះអង្គថា: លូកា ១១:១ «បពិត្រព្រះអម្ចាស់ សូមបង្រៀន យើងខ្ញុំអោយចេះអធិស្ឋាន»។ ព្រះយេស៊ូបានឆ្លើយការទូលសូមនោះ មិនត្រឹមតែដោយព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ ដោយគំរូរបស់ព្រះអង្គផងដែរ។ ទ្រង់បានឱ្យពួកសាវកនូវសេចក្តីអធិស្ឋាន ដែលគេអាចប្រើបាន ហើយទ្រង់បានបង្ហាញដល់ពួកគេអំពីរបៀបដែលត្រូវអធិស្ឋាន។ នៅក្នុងពេលដែលយើងសិក្សាមេរៀនទាំងនេះ ស្តីពីការអធិស្ឋាន ចូរយើងទូលសូមដូចពួកសាវកបានទូលសូម។

មើល/ទាញយកមេរៀន icon

នៅក្នុងមេរៀននេះ អ្នកនឹងរៀនពីរបៀបចូលទៅជិតព្រះជាម្ចាស់ ដោយអាកប្បកិរិយាដែលបង្ហាញព្រះអង្គពីការគោរព និងការលើកតម្កើង ដែលទ្រង់សាកសមនឹងទទួល។ អ្នកនឹងរៀនពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីរបៀប ពេលវេលា និងទីកន្លែងដើម្បីអធិស្ឋាន។ អ្វីៗដែលអ្នករៀននឹងផ្តល់ឱ្យអ្នកនូវភាពជឿជាក់ នៅពេលអ្នកនិយាយទៅកាន់ព្រះបិតា ដែលគង់នៅស្ថានបរមសុខ។

មើល/ទាញយកមេរៀន icon

តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលមកកាន់អ្នកដែរឬ ទេ?
ជារឿយៗ ការអធិស្ឋានរបស់យើងមិនមែនជាលក្ខណៈសន្ទនាទេ គឺយើងនិយាយតែឯងទាំងអស់! យើងត្រូវតែរៀនយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ និងអ្វីដែលទ្រង់ប្រហែលនឹងមានបន្ទូលមកកាន់យើង នៅពេលដែលយើងអធិស្ឋាន។ បើសិនជាយើងធ្វើដូចនេះ យើងនឹងរកឃើញពីរបៀបក្លាយទៅជាដៃគូររបស់ព្រះអង្គ។ ទ្រង់នឹងណែនាំយើង ហើយអនុញ្ញាតឱ្យយើងជាផ្នែកមួយនៅក្នុងកិច្ចការរបស់ព្រះអង្គ។
នៅក្នុងមេរៀននេះ អ្នកនឹងរៀនអំពីរបៀបដែលទ្រង់មានព្រះបន្ទូល និងរបៀបដែលអ្នកអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គ។

មើល/ទាញយកមេរៀន icon

ជីវិតរបស់គ្រិស្តបរិស័ទបានសាងសង់លើជំនឿ។ យើងជឿថា ព្រះជាម្ចាស់ស្រឡាញ់យើង ហើយយកព្រះទ័យទុកដាក់បញ្ហារបស់យើង ដូច្នេះហើយយើងអធិស្ឋានទៅរកព្រះអង្គដោយភាពជឿជាក់ និងរំពឹងថាទ្រង់នឹងឆ្លើយតប។ យើងជឿថា ទ្រង់ឆ្លើយតប ដោយព្រោះទ្រង់មានបន្ទូល ដូច្នេះនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះគម្ពីរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគួរឱ្យទុកចិត្តទាំងស្រុង ដូចជា ព្រះជាម្ចាស់ក៏គួរឱ្យទុកចិត្តដែរ។
មេរៀននេះ ពន្យល់ពីរបៀបផ្សេងៗដែលព្រះគម្ពីរបានជួយអ្នកនៅពេលដែលអ្នកអធិស្ឋាន។ អ្នកនឹងរៀនពីរបៀបសិក្សាព្រះគម្ពីរ ប្រើប្រាស់ព្រះគម្ពីរនៅពេលដែលអ្នកអធិស្ឋាន ហើយអនុវត្តតាមព្រះបន្ទូល សន្យា។

មើល/ទាញយកមេរៀន icon

មេរៀននេះ ពន្យល់ពីគន្លឹះខ្លះៗ ដើម្បីអធិស្ឋានសម្រាប់អ្នកដទៃ។ មេរៀននេះនឹងជួយអ្នកឱ្យដឹងពីអ្វីដែលត្រូវអធិស្ឋាន និងពីរបៀបអធិស្ឋាន។ នៅពេលអ្នកអនុវត្តអ្វីដែលអ្នករៀន នោះអ្នកនឹងរកឃើញថា ព្រះជាម្ចាស់អាចធ្វើ ហើយនឹងប៉ះពាល់អ្នកដទៃតាមរយៈអ្នក។

មើល/ទាញយកមេរៀន icon

មេរៀននេះ ពន្យល់ពីគោលការណ៍នៃការអធិស្ឋានជាមួយអ្នកដទៃ និងផ្តល់ឱ្យយើងនូវប្រភេទនៃការអធិស្ឋាន ដែលមកពីព្រះគម្ពីរនេះ។ នៅពេលដែលអ្នកអនុវត្តគោលការណ៍ដែលអ្នករៀន នោះជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកនឹងរីកចម្រើន ហើយពេញបរិបូរណ៍។ អ្នកនឹងដឹងពីទំនាក់ទំនងយ៉ាងរឹងមាំជាមួយព្រះបិតាដែលគង់នៅស្ថានបរមសុខរបស់អ្នក និងជាមួយបងប្អូនប្រុសស្រី ដែលជាបុត្រធីតានៃគ្រួសាររបស់ព្រះអង្គ។

មើល/ទាញយកមេរៀន icon

ព្រះវិញ្ញាណដ៏វិសុទ្ធបានណែនាំការអធិស្ឋានរបស់មនុស្ស ហើយកិច្ចការដ៏អស្ចារ្យផ្សេងៗបានកើតឡើង។ ព្រះវិញ្ញាណដ៏វិសុទ្ធមានវិធីសាស្ត្រជាច្រើន ក្នុងការជួយយើង នៅពេលដែលយើងអធិស្ឋាន! នៅពេលអ្នកសិក្សាមេរៀននេះ អ្នកនឹងរៀនពីរបៀបក្នុងការអនុញ្ញាតឱ្យទ្រង់ជួយអ្នក។
មេរៀននេះនឹងជួយអ្នក: អនុញ្ញាតឱ្យព្រះវិញ្ញាណដ៏វិសុទ្ធ បង្ហាញអ្នកនូវអ្វីដែលត្រូវអធិស្ឋាន និងពីរបៀបអធិស្ឋាន ហើយឈានដល់កម្រិតមួយកាន់តែខ្លាំង នៅក្នុងការថ្វាយបង្គំ និងនៅក្នុងជ័យជំនះដ៏អស្ចារ្យនៅក្នុងការអធិស្ឋាននៅពេលអ្នកអនុញ្ញាតឱ្យព្រះវិញ្ញាណដ៏វិសុទ្ធអធិស្ឋានតាមរយៈអ្នក។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon