មុខវិជ្ជានេះមិនគ្រាន់តែពណ៌នាអំពីក្រុមជំនុំប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញអ្នកពីរបៀបដែលសមាជិកនៃព្រះកាយព្រះគ្រិស្ដម្នាក់ៗ អាចមានប្រយោជន៍បន្ថែមទៀត នៅពេលពួកគេអនុវត្តនូវអ្វីដែលគេបានរៀនរួចហើយ។ មុខវិជ្ជានេះនិពន្ធដោយលោក Donald D. Smeeton បានផ្ដល់ឱ្យអ្នកជឿនូវការយល់់ដឹងកាន់តែប្រសើរឡើងអំពីតួនាទីរបស់ពួកគេនៅក្នុងក្រុមជំនុំ ហើយក៏បង្ហាញពួកគេអំពីរបៀបដែលត្រូវបំពេញនូវសក្ដានុពលរបស់ពួកគេ ជាផ្នែកមួយដែលមិនអាចខ្វះបាននៃព្រះកាយរបស់ព្រះគ្រិស្ដ។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំ” នេះបានឡើយ
(ម៉ាថាយ ១៦:១៨) ។ ព្រះបន្ទូលនេះជាព្រះបន្ទូលសន្យាមួយដ៏អស្ចារ្យ!
ព្រះជាម្ចាស់មានផែនការសម្រាប់ក្រុមជំនុំ តាំងពីដើមកំណើតពិភពលោកមកម្ល៉េះ ។ យើងនឹងមើលឃើញថា ផែនការរបស់ព្រះជាម្ចាស់ក៏កើតឡើងនៅពេលអនាគតផងដែរ។ ព្រះជាម្ចាស់បានរៀបចំកិច្ចការអស្ចារ្យជាច្រើនសម្រាប់យើង! បើទោះជាយើងមានបញ្ហានៅពេលនេះ ក៏យើងអាចសម្លឹងទៅរកអនាគតដោយជំនឿ។
ក្នុងមេរៀនទីមួយ យើងបានពិនិត្យមើលក្រុមជំនុំតាមទស្សនៈអស់កល្ប។ ព្រះជាម្ចាស់បានរៀបចំផែនការបង្កើតក្រុមជំនុំមក ហើយព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងក្រុមជំនុំរបស់ព្រះអង្គ។ នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងបញ្ចប់ផែនការរបស់ព្រះអង្គសម្រាប់ក្រុមជំនុំមិនខាន។ ព្រះយេស៊ូនឹងយាងមកផែនដីម្តងទៀត ហើយព្រះអង្គនឹងយកក្រុមជំនុំទៅនៅជាមួយព្រះអង្គក្នុងស្ថានបរមសុខ។
ឥឡូវនេះ យើងនឹងពិនិត្យមើលក្រុមជំនុំតាមទស្សនៈពីផែនដីនេះ។ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ” ព្រះអង្គចង់សំដៅ “នៅលើផែនដីនេះ”។ ក្នុងមេរៀននេះ យើងនឹងពិនិត្យមើលដោយសង្ខេបអំពីហេតុការណ៍ដែលបានកើតឡើងចាប់តាំងពីបុណ្យថ្ងៃទីហាសិបរហូតមកដល់ពេលបច្ចុប្បន្ននេះ។
យើងបានសិក្សាជាច្រើនអំពីអតីតកាលរបស់ក្រុមជំនុំ។ យើងក៏បានសិក្សាអំពីអត្ថន័យរបស់ពាក្យក្រុមជំនុំផងដែរ។ ដូច្នេះឥឡូវនេះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិនិត្យមើលបច្ចុប្បន្នកាល។ យើងមិនរស់នៅក្នុងអតីតកាលទេ។ យើងរស់នៅសព្វថ្ងៃនេះ។
តើក្រុមជំនុំ មានអត្ថន័យយ៉ាងដូចម្តេចចំពោះខ្ញុំ? ក្នុងមេរៀននេះ យើងនឹងក្រឡេកមើលក្រុមជំនុំ និង អ្នក។ នេះជាមេរៀនទាក់ទងនឹងជីវិតផ្ទាល់ខ្លួនមួយ។ មេរៀននេះអាចជាផ្នែកដ៏សំខាន់បំផុតនៃសៀវភៅនេះ។
មានតែអ្នកជឿប៉ុណ្ណោះ ទើបជាសមាជិកនៃក្រុមជំនុំរបស់ព្រះជាម្ចាស់ពិតប្រាកដ។ ក្នុងមេរៀនមុន យើងបានដឹងថាគេហៅអ្នកជឿតាមឈ្មោះជាច្រើន។ ពួកគេត្រូវបានគេហៅថា សិស្ស ប្រជាជនដ៏វិសុទ្ធ បងប្អូន និងគ្រិស្តបរិស័ទ។ ឈ្មោះនីមួយៗប្រាប់យើងអំពីពួកគេ។
ដូចគ្នានេះដែរ គេហៅក្រុមជំនុំតាមឈ្មោះផ្សេងៗគ្នា។ ឈ្មោះនីមួយៗ ប្រាប់យើងអំពីអ្វីមួយរបស់ក្រុមជំនុំ។ ជារឿយៗ ព្រះគម្ពីរចែងថា ក្រុមជំនុំគឺដូចជារូបកាយ។ ក្នុងមេរៀននេះ យើងនឹងរៀនថា តើវាមានអត្ថន័យយ៉ាងណា។
ក្នុងមេរៀនមុន យើងបានដឹងពីរបៀបដែលក្រុមជំនុំដូច នឹងរូបកាយ។ យើងបានឃើញថា មនុស្សអាចមានលក្ខណៈខុសប្លែកពីគ្នា ប៉ុន្តែ នៅតែមានឯកភាពគ្នា។ យើងបានបញ្ចប់មេរៀននេះ ដោយពិចារណាពីអ្វីដែលយើងអាចធ្វើបានសម្រាប់អ្នកដទៃ។
មេរៀននេះ មានប្រធានបទបន្តគ្នា ។ យើងមានភារកិច្ច ចំពោះអ្នកជឿផ្សេងទៀត។ ប្រសិនបើយើងមិនចែកចាយជាមួយអ្នកដទៃ ឬ ពង្រឹងពួកគេទេ នោះយើងកំពុងធ្វើឱ្យពួកគេឈឺចាប់។ មេរៀននេះ ជួយអ្នកឱ្យធ្វើតាមតួនាទីរបស់អ្នកក្នុងព្រះកាយរបស់ព្រះគ្រិស្ត។
នៅក្នុងមេរៀនមុន យើងបានឃើញថាអ្នកជឿមានទំនួលខុសត្រូវជាមួយអ្នកជឿដទៃទៀត។ អ្នកជឿទាំងអស់ជាផ្នែកមួយនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ គ្រិស្តបរិស័ទមានទំនាក់ទំនងពិសេសជាមួយបងប្អូនប្រុសស្រីនៅក្នុងអង្គព្រះគ្រិស្ត។
ប៉ុន្តែ ក្រុមជំនុំក៏ត្រូវមានកាតព្វកិច្ចជាមួយនឹងអ្នកមិនជឿដែរ។ គ្រិស្តបរិស័ទ មិនត្រូវភេ្លចគិតពីអ្នកដែលនៅខាងក្រៅក្រុមជំនុំនោះឡើយ។ នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលពីកាតព្វកិច្ចរបស់អ្នកជឿជាមួយនឹងអ្នកមិនជឿដទៃទៀត។