កិច្ចបម្រើគ្រិស្តបរិស័ទ

ក្រុមជំនុំគ្រិស្តបរិស័ទទាក់ទងនឹងព័ន្ធកិច្ច

អ្នកប្រហែលជាគិតថា ផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់ បានបញ្ចប់ទៅជាមួយនឹងការសុគតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូបានផ្ទេរព័ន្ធកិច្ចនៃការឈោងចាប់ពិភពលោកជាមួយនឹងដំណឹងល្អនៃការសង្គ្រោះទៅឲ្យក្រុមជំនុំរបស់ទ្រង់។ អ្នកនិពន្ធ លោក ចេសស៊ី មឺរែនដា (Jesse Miranda) បង្រៀនថា មហាបេសកកម្ម ដែលព្រះគ្រិស្តប្រទានមក គឺជាសិទ្ធិអំណាចរបស់ក្រុមជំនុំក្នុងការបញ្ចេញសកម្មភាពសម្រាប់ព្រះជាម្ចាស់។ ប៉ុន្តែ ក្រុមជំនុំ ក៏មិនត្រូវបានទុកឲ្យធ្វើការងារនេះតែឯងដែរ ដ្បិតព្រះគ្រិស្តបានចាត់បញ្ជូន ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ទ្រង់ មកដើម្បីជាអ្នកជំនួយរបស់យើង។ ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើការនៅក្នុង និង តាមរយៈយើង ដើម្បីបំពេញតាមផែនការណ៍នៃការប្រោសលោះរបស់ព្រះជាម្ចាស់។