ចែករំលែករឿងរបស់អ្នកជាមួយអ្នកដទៃ!
តើអ្នកបានរកឃើញឯកសារអ្វីខ្លះ ដែលមានប្រយោជន៍នៅលើគេហទំព័រនេះ? សូមប្រាប់យើងឱ្យដឹងពីអ្វីដែលអ្នកគិតអំពីធនធានទាំងនេះ និងពីរបៀបដែលអ្នកប្រើវា។ យើងចង់ចែករំលែករឿងរបស់អ្នកជាមួយអ្នកដទៃ! សូមបំពេញបែបបទខាងក្រោម។
មុខវិជ្ជាពិសេស
ការបង្រៀន គឺដូចជាការបោះដុំថ្មតូចមួយចូលទៅក្នុងអាងទឹកអញ្ចឹង។ នៅពេលដែលយើងបង្រៀន ហើយសិស្សរបស់យើងបង្រៀនតទៅកាន់អ្នកផ្សេងទៀត លទ្ធផលគឺដូចជារលកបានសាយភាយពាសពេញពិភពលោក។ សៀវភៅនេះនិពន្ធដោយលោកស្រី Marjorie Steward នឹងជួយបង្ហាញពីរបៀបដើម្បីមានព័ន្ធកិច្ចនៃការបង្រៀន មានផលផ្លែ និងធ្វើឱ្យអ្នកបង្រៀនបានស្កប់ចិត្ត។ ព្រះយេស៊ូបានចាត់អ្នកដើរតាមព្រះអង្គឱ្យ «…បង្រៀនដល់ប្រជាជាតិទាំងអស់…បង្រៀនពួកគេឱ្យស្ដាប់បង្គាប់ និងកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់…» នេះគឺជាបញ្ញាត្តិដែលក្រុមជំនុំត្រូវតែអនុវត្ត។