ជីវិតគ្រិស្តបរិស័ទ


ជីវិតថ្មីរបស់បងប្អូន
នៅពេលដែលអ្នកទូលសូមព្រះយេស៊ូគ្រិស្ដឱ្យធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់អ្នក ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានកើតឡើង។ អ្នកបានចាប់ផ្ដើមជីវិតថ្មី។ អំពើបាបរបស់អ្នកត្រូវបានលើកលែងទោសឱ្យ ហើយអ្នកបានកើតនៅក្នុងក្រុមគ្រួសារបស់ព្រះជាម្ចាស់។ បើទោះជាជីវិតថ្មីរបស់អ្នក ជាព្រះអំណោយទានមកពីព្រះជាម្ចាស់នៅស្ថានបរមសុខក៏ដោយ ក៏អ្នកអាចចាប់ផ្តើមរស់នៅតាមជីវិតនេះនៅលើផែនដីនៅពេលឥឡូវនេះបានដែរ។ ចូររៀនរស់នៅទៅតាមគោលការណ៍របស់ព្រះជាម្ចាស់។ សូមឱ្យជីវិតថ្មីរបស់បងប្អូន បង្រៀនអ្នកពីរបៀបរីកចម្រើន និងស្វែងរកអំណរក្នុងជីវិតថ្មីរបស់អ្នកក្នុងព្រះគ្រិស្ដ។

ព្រះគម្ពីររបស់បងប្អូន
ព្រះបាទដាវីឌបានមានរាជឱង្ការជាច្រើនឆ្នាំកន្លងមកហើយថា «ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងបំភ្លឺណែនាំទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ»។ មិនថាស្ថានភាពរបស់អ្នកមានភាពលំបាក ឬ បញ្ហាអ្វីក៏ដោយ ក៏អ្នកអាចមានការធានាដូចគ្នាទៅនឹងស្តេចដាវីឌដែរ។ មុខវិជ្ជានេះត្រូវបានកែសម្រួលដោយ Judy Bartel ចេញពីមុខវិជ្ជាដើមដែលបាននិពន្ធដោយលោកស្រី Louise Jeter Walker។ មុខវិជ្ជានេះនឹងណែនាំអ្នកទៅរកព្រះគម្ពីរ និងជួយអ្នកឱ្យសិក្សាវា ដើម្បីទទួលបានការយល់ដឹងច្បាស់លាល់អំពីរបៀបដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះកាលៈទេសៈរបស់យើង ហើយជួយយើងនៅពេលដែលយើងទូលសូមពីទ្រង់។

ព្រះយេស៊ូ ជានរណា
តើអ្នកចង់ដឹង • តើព្រះយេស៊ូជានរណា? • តើអ្នកអាចស្គាល់ព្រះអង្គបន្ថែមទៀតដោយរបៀបណា? • តើព្រះអង្គបានធ្វើអ្វីខ្លះសម្រាប់អ្នក? ប្រសិនបើអ្នកឆ្លើយ “បាទ/ចា៎” នោះសៀវភៅ ព្រះយេស៊ូជានរណា មានប្រយោជន៍សម្រាប់អ្នក។ ដូចអ្នកអានរាប់ពាន់នាក់នៅទូទាំងពិភពលោក នៅពេលដែលអ្នកយកគោលការណ៍នៃសៀវភៅនេះទៅជាការអនុវត្ត នោះវានឹងធ្វើឱ្យជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកបានប្រសើរឡើង។

ក្រុមជំនុំ
មុខវិជ្ជានេះមិនគ្រាន់តែពណ៌នាអំពីក្រុមជំនុំប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញអ្នកពីរបៀបដែលសមាជិកនៃព្រះកាយព្រះគ្រិស្ដម្នាក់ៗ អាចមានប្រយោជន៍បន្ថែមទៀត នៅពេលពួកគេអនុវត្តនូវអ្វីដែលគេបានរៀនរួចហើយ។ មុខវិជ្ជានេះនិពន្ធដោយលោក Donald D. Smeeton បានផ្ដល់ឱ្យអ្នកជឿនូវការយល់់ដឹងកាន់តែប្រសើរឡើងអំពីតួនាទីរបស់ពួកគេនៅក្នុងក្រុមជំនុំ ហើយក៏បង្ហាញពួកគេអំពីរបៀបដែលត្រូវបំពេញនូវសក្ដានុពលរបស់ពួកគេ ជាផ្នែកមួយដែលមិនអាចខ្វះបាននៃព្រះកាយរបស់ព្រះគ្រិស្ដ។

ការផ្សព្វផ្សាយដំណឹងល្អដោយខ្លួនឯងផ្ទាល់
ព្រះយេស៊ូគឺជាគំរូរបស់យើងក្នុងការនាំដំណឹងល្អទៅកាន់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង ហើយទ្រង់សព្វព្រះហឫទ័យឱ្យយើងចែកចាយដំណឹងល្អរបស់ព្រះអង្គ នៅកន្លែងណាដែលយើងទៅ។ មុខវិជ្ជានេះនិពន្ធដោយលោក Jean-Baptiste Sawadogo នឹងជួយដល់អ្នកអានឱ្យយល់ពីលក្ខណៈពិតនៃការផ្សព្វផ្សាយដំណឹងល្អ។ ការដឹងអំពីគោលការណ៍ដែលមាននៅក្នុងមុខវិជ្ជានេះនឹងអាចឲ្យអ្នកជឿចែកចាយអំពីព្រះគ្រិស្ដ ជាមួយមនុស្សដែលនៅជុំវិញពួកគេប្រកបដោយការជឿទុកចិត្ត អំណាចចេស្ដា និងភាពវិជ្ជមាន។

ក្រមសីលធម៌តាមព្រះគម្ពីរ
ជាញឹកញាប់ ក្នុងនាមជាគ្រិស្តបរិស័ទ យើងគិតពីអ្វីដែលបានហាមឃាត់។ ប៉ុន្តែ កត្តាដែលជំរុញនៅពីខាងក្រោយការរស់នៅដោយសុចរិត គួរតែដូចអ្វីដែលព្រះយេស៊ូបានមានបន្ទូលថា «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។ លោក John និងលោកស្រី Sara Miles ជាអ្នកនិពន្ធសៀវភៅនេះ បានបញ្ជាក់ពីមូលហេតុផ្សេងៗដែលនៅពីក្រោយច្បាប់ដែលត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកជឿឱ្យមានអំណរក្នុងការបម្រើព្រះជាម្ចាស់ និងបានវិសុទ្ធព្រោះទ្រង់ជាព្រះដ៏វិសុទ្ធ។

នៅពេលបងប្អូនអធិស្ឋាន
នៅពេលព្រះជាម្ចាស់បានបង្កើតយើង ទ្រង់បានដាក់អ្វីមួយនៅក្នុងយើង ដើម្បីឱ្យយើងចង់មានទំនាក់ទំនងជាមួយព្រះអង្គ។ យើងដឹងថា យើងត្រូវការកម្លាំងខ្លាំងជាងខ្លួនយើងផ្ទាល់ ដើម្បីដោះស្រាយបញ្ហា ការពារ និងបំពេញសេចក្តីត្រូវការរបស់យើង។ តាមរយៈការអធិស្ឋាន យើងរៀនទំនាក់ទំនងជាមួយព្រះជាម្ចាស់សម្រាប់ជាជំនួយ។ តាមរយៈមុខវិជ្ជានេះ លោក J. Robert Ashcroft បង្ហាញយើងពីរបៀបដើម្បីឱ្យការអធិស្ឋានរបស់យើងមានការឆ្លើយតប និងពីរបៀបបំពេញតម្រូវការរបស់យើង នៅពេលដែលយើងអធិស្ឋាន និងថា្វយបង្គំព្រះជាម្ចាស់។

របៀបសិក្សាព្រះគម្ពីរ
នៅពេលដែលយើងបានជ្រើសរើសធ្វើតាមគម្រោងផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតយើង នោះយើងមិនត្រឹមតែទទួលខុសត្រូវយកតម្រាប់តាមលក្ខណៈរបស់ព្រះគ្រិស្តប៉ុណ្ណោះ គឺយើងត្រូវចែកចាយពីសេចក្តីស្រឡាញ់របស់ព្រះគិ្រស្តជាមួយនឹងអ្នកដទៃដែរ ដើម្បីឱ្យជីវិតរបស់ពួកគេអាចផ្លាស់ប្តូរបាន។ យើងអាចបំពេញទំនួលខុសត្រូវរបស់យើង នៅពេលឆ្លើយតបទៅនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលសម្តែងឱ្យឃើញពីព្រះជាម្ចាស់ដល់យើង នៅពេលដែលយើងសិក្សាព្រះគម្ពីរ។ មុខវិជ្ជានេះ សរសេរឡើងដោយលោក Thomas Maphori ផ្តល់នូវការយល់ដឹងដ៏ចាំបាច់ជាច្រើនសម្រាប់អ្នកដែលចង់សិក្សាព្រះគម្ពីរតាមប្រព័ន្ធ។

ព្រះដ៏ជួយការពាររបស់បងប្អូន
គ្រប់គ្នាត្រូវការមិត្តសម្លាញ់ ហើយគ្រប់គ្នាឱ្យតម្លៃជាពិសេសដល់មិត្តសម្លាញ់ណា ដែលតែងតែនៅក្បែរ នៅពេលដែលអ្នកត្រូវការពួកគេខ្លាំងបំផុត។ យើងម្នាក់ៗមានមិត្តសម្លាញ់ពិសេសម្នាក់ នោះគឺព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលោកស្រី Louise Jeter Walker ជាអ្នកសរសេរសៀវភៅនេះ ប្រាប់យើងអំពីមិត្តសម្លាញ់ដ៏ពិសេសនេះ។ មានសិស្សជាច្រើនបានទទួលការការជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ បន្ទាប់ពីពួកគេសិក្សានូវមុខវិជ្ជានេះ។

ការថ្វាយបង្គំរបស់គ្រិស្តបរិស័ទ
ខណៈពេលដែលអ្នករីកចម្រើនក្នុងជីវិតជាគ្រិស្តបរិស័ទរបស់អ្នក បំណងចិត្តរបស់អ្នកក្នុងការថ្វាយបង្គំព្រះជាម្ចាស់ក៏រីកចម្រើនដែរ—ហើយបំណងចិត្តនោះត្រូវតែបានសម្រេច។ ព្រះជាម្ចាស់ក៏ចង់ប្រកប និងមានទំនាក់ទំនងជាមួយកូនរបស់ព្រះអង្គផងដែរ។ មុខវិជ្ជានេះ និពន្ធដោយលោកស្រី Judy Bartel នឹងជួយដល់អស់អ្នកដែលចង់រក្សាការធ្វើសន្តិវេលាផ្ទាល់ខ្លួន ដោយបង្ហាញទាំងតម្រូវការ និងគុណប្រយោជន៍នៃការថ្វាយបង្គំ។ វាក៏ផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួនដែលនឹងមានប្រយោជន៍សម្រាប់ការថ្វាយបង្គំជាក្រុម។

អ្នកបម្រើព័ន្ធកិច្ចជាគ្រិស្ដបរិស័ទ
អ្នកអាចដឹងពីរបៀបដែលធ្វើឱ្យត្រូវទៅនឹងគម្រោងការរបស់ព្រះជាម្ចាស់ ក្នុងនាមជាសមាជិកនៃព្រះកាយរបស់ព្រះគ្រិស្ដ ហើយរៀនពីរបៀបដែលព្រះជាម្ចាស់នឹងបំពាក់បំប៉នអ្នក ដើម្បីបម្រើនៅក្នុងក្រុមជំនុំ។ នៅមុខវិជ្ជានេះ ដែលនិពន្ធដោយលោកស្រី (Marian Brandt) មានការទាក់ទងទៅនឹងរបៀបដែលព្រះជាម្ចាស់បានរៀបចំក្រុមជំនុំ និងដាក់សមាជិកម្នាក់ៗទៅតាមព្រះកាយរបស់ព្រះគ្រិស្ដតាមផែនការរបស់ព្រះអង្គ។ វាក៏ជួយផ្តល់យោបល់ដល់អ្នកឱ្យចេះរកឃើញ និងអភិវឌ្ឍព្រះអំណោយទាន ដែលនឹងជួយឱ្យម្នាក់ៗ កសាងក្រុមជំនុំ។ វានឹងជួយអ្នកឱ្យស្វែងយល់ពីរបៀបដែលអ្នកអាចបម្រើព័ន្ធកិច្ចជាមួយអ្នកដឹកនាំផ្សេងៗទៀតនៅក្នុងក្រុមជំនុំក្នុងស្រុក និងរបៀបដែលអ្នកជឿមានអំណោយទាន អាចបម្រើព័ន្ធកិច្ចទៅដល់អស់អ្នកដែលត្រូវការជំនួយ។

អាពាហ៍ពិពាហ៍ និង គ្រួសារ
គូរដណ្ដឹងវ័យក្មេងជាច្រើនសិក្សាមេរៀននេះ ដើម្បីត្រៀមសម្រាប់អាពាហ៍ពិពាហ៍ ហើយពួកគេរកឃើញនូវគោលការណ៍ដ៏ល្អៗ ដើម្បីឱ្យគ្រួសារមានសុភមង្គល។ នៅពេលពួកគេសិក្សាមេរៀននេះ និពន្ធដោយលោក Rex Jackson សមាជិកគ្រួសាររៀនឱ្យតម្លៃគ្នាទៅវិញទៅមកច្រើនជាងមុន ដោយសារគេសិក្សាពីមូលដ្ឋានគ្រឹះនៃគ្រួសារដែលមានទំនាក់ទំនងល្អ។ ព្រះជាម្ចាស់បានបង្កើតឱ្យមានអាពាហ៍ពិពាហ៍ឡើង ហើយគ្រួសារគឺជាមូលដ្ឋានគ្រឹះនៃសង្គម។ បើគ្មានក្រុមគ្រួសាររឹងមាំទេ នោះក្រុមជំនុំក៏មិនអាចក្លាយជាអ្វីដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ក្រុមជំនុំឡើយ។ មុនវិជ្ជានេះ ទាក់ទងនឹងទិដ្ឋភាព អំពីអាពាហ៍ពិពាហ៍ និងគ្រួសារដែលបង្កើតឱ្យមាន គ្រួសារដ៏រឹងមាំ ដែលក្រុមជំនុំពឹងផ្អែកលើ។

គម្រោងការរបស់ព្រះជាម្ចាស់―ជម្រើសរបស់បងប្អូន
ព្រះជាម្ចាស់មានគម្រោងការសម្រាប់ជីវិតរបស់អ្នក ប៉ុន្តែ ទ្រង់បានទុកគម្រោងការនោះឱ្យអ្នកជ្រើសរើសធ្វើតាម ឬ មិនធ្វើតាមផែនការរបស់ព្រះអង្គ។ មេរៀនរបស់លោក Lowell Harrup នេះ នឹងជួយអ្នកស្វែងយល់បន្ថែមអំពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់អ្នក និងវិធីជាច្រើនទៀតដែលព្រះជាម្ចាស់នឹងជួយអ្នកប្រសិនបើអ្នកជ្រើសរើសធ្វើតាមទ្រង់។ ការយល់ដឹងអំពីគម្រោងការរបស់ព្រះជាម្ចាស់ និងជម្រើសរបស់យើង នឹងជួយដល់មនុស្សគ្រប់រូប នៅពេលពួកគេបានជួបប្រទះនឹងការរេរាក្នុងការសម្រេចចិត្តផ្សេងៗ ដែលមនុស្សម្នាក់ៗត្រូវធ្វើជារៀងរាល់ថ្ងៃ។

ដំណឹងល្អរៀបរៀងដោយលោកយ៉ូហាន
មុខវិជ្ជានេះធ្វើតាមលំនាំនៃដំណឹងល្អរៀបរៀងដោយលោកយ៉ូហាន ហើយផ្តោតទៅលើព្រះយេស៊ូ។ មុខវិជ្ជានេះជាប់ទាក់ទងនឹងសេចក្តីលម្អិតដ៏ជិតស្និតផ្សេងៗនៃព្រះជន្មរបស់ព្រះយេស៊ូ ការបង្រៀនរបស់ព្រះអង្គ និងការប្រកាសផ្សេងៗដែលមិនត្រូវបានរកឃើញនៅក្នុងដំណឹងល្អផ្សេងទៀត។ អ្នកនិពន្ធ Rex Jackson បាននាំអ្នកអានទៅសិក្សាពីជំពូកមួយទៅជំពូកមួយដោយសិក្សាស្តីពីដំណឹងល្អរបស់លោកយ៉ូហាន និងបង្ហាញពីការពិពណ៌នាដ៏រស់រវើកអំពីព្រះគ្រិស្ត ដែលបានប្រទានមកដោយសិស្សជាទីស្រលាញ់ដែលជាសហការីជិតស្និទ្ធបំផុតរបស់ទ្រង់នៅក្នុងកំឡុងពេលនៃកិច្ចបំរើរបស់ទ្រង់។

យើងជឿ
ការរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយយើង ឆ្លើយសំណួរអំពីអ្វីដែលយើងជឿ និងពីហេតុផលដែលយើងជឿ។ ហេតុនេះហើយយើងក្លាយទៅជាអ្វីដែលយើងជឿ។ គំនិតសំខាន់នៅក្នុងមុខវិជ្ជានេះ ពិតជាជ្រៅ ប៉ុន្តែ មាតិកាគឺព្រះគម្ពីរ ហើយលទ្ធផលចុងក្រោយនឹងមានឥទ្ធិពលលើអ្នកពេញមួយជីវិត។

ភារកិច្ចរបស់ក្រុមជំនុំ
តើគោលបំណងរបស់ក្រុមជំនុំជាអ្វី ហើយហេតុអ្វីបានជាមនុស្សទៅព្រះវិហារ? តើការទទួលពិធីជ្រមុជទឹកមានន័យដូចម្តេច? ហេតុអ្វីបានជាអ្នកជឿត្រូវតែធ្វើពិធីលៀងព្រះអម្ចាស់? តើបទគម្ពីរអ្វីដែលទាក់ទងនឹងពិធីថ្វាយកូន? មុខវិជ្ជានេះនិពន្ធដោយលោក Robert និងលោកស្រី Evelyn Bolton នឹងឆ្លើយសំណួរជាច្រើនស្តីអំពីក្រុមជំនុំដែលគេបានសួរជាញឹកញាប់។ បទពិសោធន៍របស់នាងម៉ារី ជាអ្នកជឿថ្មី និងគូរដណ្តឹងរបស់នាងគឺ លោកធីម៉ូថេ ត្រូវបានលើកឡើងក្នុងមេរៀននីមួយៗ ដើម្បីពន្យល់ពីមូលដ្ឋានគ្រឹះតាមព្រះគម្ពីរចំពោះអ្វី ដែលក្រុមជំនុំធ្វើ និងពីមូលហេតុដែលពួកគេធ្វើវា។

ព័ន្ធកិច្ចនៃការបង្រៀន
ការបង្រៀន គឺដូចជាការបោះដុំថ្មតូចមួយចូលទៅក្នុងអាងទឹកអញ្ចឹង។ នៅពេលដែលយើងបង្រៀន ហើយសិស្សរបស់យើងបង្រៀនតទៅកាន់អ្នកផ្សេងទៀត លទ្ធផលគឺដូចជារលកបានសាយភាយពាសពេញពិភពលោក។ សៀវភៅនេះនិពន្ធដោយលោកស្រី Marjorie Steward នឹងជួយបង្ហាញពីរបៀបដើម្បីមានព័ន្ធកិច្ចនៃការបង្រៀន មានផលផ្លែ និងធ្វើឱ្យអ្នកបង្រៀនបានស្កប់ចិត្ត។ ព្រះយេស៊ូបានចាត់អ្នកដើរតាមព្រះអង្គឱ្យ «…បង្រៀនដល់ប្រជាជាតិទាំងអស់…បង្រៀនពួកគេឱ្យស្ដាប់បង្គាប់ និងកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់…» នេះគឺជាបញ្ញាត្តិដែលក្រុមជំនុំត្រូវតែអនុវត្ត។

គ្រិស្តបរិស័ទនៅក្នុងសហគមន៍
ប្រសិនបើ អ្នកបានទទួលព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក អ្នកមានបទពិសោធន៍នៃការផ្លាស់ប្រែហើយនៅក្នុងជីវិតរបស់អ្នក។ ការផ្លាស់ប្តូរមួយនៅក្នុងចំណោមការផ្លាស់ប្តូរទាំងអស់នេះ គឺប្រហែលជាការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះអ្នកដទៃ។ យើងទាំងអស់គ្នាជាផ្នែកនៃសហគមន៍ដូចគ្នា ហើយលោក Donald Stuckless ដែលជាអ្នកនិពន្ធសៀវភៅនេះ បង្រៀនយើងថា សហគមន៍នេះ គឺពិសេសជាងកន្លែងដែលយើងរស់នៅ។ វាគឺជាអារម្មណ៍មួយ ឬ អាកប្បកិរិយាមួយដែលយើងមានចំពោះអ្នកដទៃ ហើយព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងដឹងពីសារសំខាន់នៃការបង្ហាញអាកប្បកិរិយាដ៏ត្រឹមត្រូវចំពោះអ្នកដទៃ។