ការថ្វាយបង្គំរបស់គ្រិស្តបរិស័ទ

 

ការថ្វាយបង្គំរបស់គ្រិស្តបរិស័ទ
ខណៈពេលដែលអ្នករីកចម្រើនក្នុងជីវិតជាគ្រិស្តបរិស័ទរបស់អ្នក បំណងចិត្តរបស់អ្នកក្នុងការថ្វាយបង្គំព្រះជាម្ចាស់ក៏រីកចម្រើនដែរ—ហើយបំណងចិត្តនោះត្រូវតែបានសម្រេច។ ព្រះជាម្ចាស់ក៏ចង់ប្រកប និងមានទំនាក់ទំនងជាមួយកូនរបស់ព្រះអង្គផងដែរ។ មុខវិជ្ជានេះ និពន្ធដោយលោកស្រី Judy Bartel នឹងជួយដល់អស់អ្នកដែលចង់រក្សាការធ្វើសន្តិវេលាផ្ទាល់ខ្លួន ដោយបង្ហាញទាំងតម្រូវការ និងគុណប្រយោជន៍នៃការថ្វាយបង្គំ។ វាក៏ផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួនដែលនឹងមានប្រយោជន៍សម្រាប់ការថ្វាយបង្គំជាក្រុម។
 
មើល/ទាញយកឯកសារទាំងមូល
មើល/ទាញយកឯកសារណែនាំ
 
មេរៀនទី១: ការថ្វាយបង្គំ―ត្បូងខាងព្រលឹងវិញ្ញាណ
ការថ្វាយបង្គំព្រះជាម្ចាស់ គឺដូចជាថ្មដ៏មានតម្លៃមួយដែរ ពីព្រោះវាធ្វើឱ្យយើងជាអ្នកមានខាងព្រលឹងវិញ្ញាណ។ ដូចជាត្បូងមួយដ៏ស្រស់ស្អាត ការថ្វាយបង្គំមានមុខច្នៃផ្សេងៗគ្នាដែរ។ យើងនឹងសិក្សាបីបួនចំណុចក្នុងចំណោមផ្នែកដ៏មានសារសំខាន់បំផុតទាំងនោះ។ ខណៈពេលដែលអ្នករៀនយកសេចក្តីពិតទាំងនេះទៅអនុវត្ត អ្នកកំពុងតែដុសខាត់ “ត្បូង” នៃការថ្វាយបង្គំរបស់អ្នកហើយ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយដល់អ្នក ដើម្បីឱ្យគ្រប់មុខច្នៃទាំងអស់នោះបានបញ្ចេញសោភ័ណភាព ហើយថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
 
មើល/ទាញយកមេរៀន
 
មេរៀនទី២: មានតែព្រះជាម្ចាស់ដែលសក្តិសមទទួលកិត្តិយស
ប្រវត្តិសាស្ត្រព្រះគម្ពីរប្រាប់ពីមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ ចង់ថ្វាយបង្គំអ្វីមួយផ្សេងទៀតដែលគេអាចមើលឃើញ ឬ មានរូបភាពនៅក្នុងគំនិតរបស់ពួកគេ។ ភក្តីភាពរបស់ពួកគេត្រូវបានបែងចែក។ ប៉ុន្តែ នៅលទ្ធផលចុងក្រោយ ក្លាយជាថ្វាយបង្គំ (និងស្ដាប់បង្គាប់) រូបព្រះរបស់ពួកគេ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា “គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ” (ម៉ាថាយ ៦:២៤)។
យើងចង់ស្រឡាញ់ បម្រើ និងថ្វាយបង្គំម្ចាស់តែមួយ―គឺទ្រង់សក្តិសមនឹងទទួលកិត្តិយសនៃការសរសើរ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៣: ការថ្វាយបង្គំតាមរយៈការអធិស្ឋាន
ការអធិស្ឋានមិនពិបាកទេ។ តើយើងមិនចង់និយាយទៅកាន់អ្នកដែលស្រឡាញ់យើង ហើយអ្នកដែលយើងស្រឡាញ់វិញទេឬអី? ដូចជាការសន្ទនាធម្មតាដែរ យើងកាន់តែនិយាយ វាកាន់តែងាយស្រួល។ យើងកាន់តែអធិស្ឋាន វាកាន់តែងាយស្រួលក្នុងការបង្ហាញពីសេចក្តីស្រឡាញ់របស់យើង តាមរយៈពាក្យសម្តី និងការថ្វាយបង្គំ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៤: ការថ្វាយបង្គំតាមរយៈការបម្រើ
ប្រសិនបើយើងនិយាយថាយើងស្រឡាញ់ព្រះយេស៊ូ ទង្វើរបស់យើងត្រូវតែបង្ហាញពីសេចក្តីស្រឡាញ់នោះ។
មេរៀននេះ នឹងជួយអ្នក៖ ១) ប្រៀបធៀបពីលក្ខណៈជាអ្នកបម្រើរបស់ព្រះគ្រិស្តជាមួយនឹងជីវិតរបស់អ្នកផ្ទាល់ ២) ពណ៌នាអំពីឥរិយាបថសំខាន់ៗក្នុងការបម្រើ ដែលជាសកម្មភាពមួយនៃការថ្វាយបង្គំ និង ៣) ទទួលស្គាល់ពីសារៈសំខាន់នៃការថ្វាយបង្គំព្រះជាម្ចាស់តាមរយៈការបម្រើ។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី១
 
មើល/ទាញយកឯកសារ
 
មេរៀនទី៥: ការថ្វាយបង្គំតាមរយៈតន្ត្រី
តន្ត្រីមានសារសំខាន់ ពីព្រោះវាមានឥទ្ធិពលលើអារម្មណ៍របស់យើង ព្រមទាំងផ្លាស់ប្តូរអាកប្បកិរិយារបស់យើងផងដែរ។ គោលបំណងដ៏ធំបំផុតនៃតន្ត្រី គឺដើម្បីថ្វាយបង្គំ និង ថ្វាយសិរីល្អដល់ព្រះអម្ចាស់។
ព្រះគម្ពីរផ្តល់គំរូនៃការថ្វាយបង្គំតាមរយៈតន្ត្រីដោយប្រើឧបករណ៍ភ្លេង និង ប្រើសម្លេង ដើម្បីជួយយើងក្នុងព័ន្ធកិច្ចនៃការអរព្រះគុណ និងសសើរតម្កើងព្រះជាម្ចាស់។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៦: គោលការណ៍ណែនាំអំពីការថ្វាយបង្គំ
ព្រះជាម្ចាស់បានរៀបចំគោលការណ៍ណែនាំនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ សម្រាប់ការថ្វាយបង្គំរបស់យើងដែរ។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីរបៀបដែលយើងអាចរៀបចំខ្លួនយើងសម្រាប់ការថ្វាយបង្គំគ្រិស្តបរិស័ទដ៏មានប្រសិទ្ធិភាព។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៧: ការអនុវត្តការថ្វាយបង្គំ
គោលបំណងនៃមេរៀននេះ មិនបានប្រាប់ពីរបៀបដែលអ្នកត្រូវថ្វាយបង្គំនោះទេ ប៉ុន្តែ ដើម្បីចែកចាយនូវអ្វីដែលអ្នកជឿផ្សេងទៀតបានរៀនអំពីការថ្វាយបង្គំ។ អ្នកជឿមួយចំនួននេះ បានរស់នៅក្នុងសម័យកាលព្រះគម្ពីរ ហើយមួយចំនួនទៀតកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ ខណៈពេលដែលអ្នកអនុវត្តនូវអ្វីដែលអ្នកកំពុងសិក្សា អ្នកនឹងត្រឡប់ទៅជួយអ្នកដទៃវិញ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៨: ការថ្វាយបង្គំ―បច្ចុប្បន្នកាល និង ជារៀងរហូត
មេរៀននេះ នឹងជួយអ្នក៖ ប្រាថ្នាចង់បានព្រះពរដែលព្រះជាម្ចាស់ប្រទានដល់អ្នកដែលថ្វាយបង្គំទ្រង់ និងសង្ឃឹមថា នឹងមានសម្ពន្ធភាពដ៏អស់កល្បជាមួយព្រះអម្ចាស់។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី២
 
មើល/ទាញយកឯកសារ
 
ពាក្យពេចន៍ចុងក្រោយ
 
មើល/ទាញយកឯកសារ