អាពាហ៍ពិពាហ៍ និង គ្រួសារ

គូរដណ្ដឹងវ័យក្មេងជាច្រើនសិក្សាមេរៀននេះ ដើម្បីត្រៀមសម្រាប់អាពាហ៍ពិពាហ៍ ហើយពួកគេរកឃើញនូវគោលការណ៍ដ៏ល្អៗ ដើម្បីឱ្យគ្រួសារមានសុភមង្គល។ នៅពេលពួកគេសិក្សាមេរៀននេះ និពន្ធដោយលោក Rex Jackson សមាជិកគ្រួសាររៀនឱ្យតម្លៃគ្នាទៅវិញទៅមកច្រើនជាងមុន ដោយសារគេសិក្សាពីមូលដ្ឋានគ្រឹះនៃគ្រួសារដែលមានទំនាក់ទំនងល្អ។ ព្រះជាម្ចាស់បានបង្កើតឱ្យមានអាពាហ៍ពិពាហ៍ឡើង ហើយគ្រួសារគឺជាមូលដ្ឋានគ្រឹះនៃសង្គម។ បើគ្មានក្រុមគ្រួសាររឹងមាំទេ នោះក្រុមជំនុំក៏មិនអាចក្លាយជាអ្វីដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ក្រុមជំនុំឡើយ។ មុនវិជ្ជានេះ ទាក់ទងនឹងទិដ្ឋភាព អំពីអាពាហ៍ពិពាហ៍ និងគ្រួសារដែលបង្កើតឱ្យមាន គ្រួសារដ៏រឹងមាំ ដែលក្រុមជំនុំពឹងផ្អែកលើ។

មើល/ទាញយកឯកសារទាំងមូល icon មើល/ទាញយកឯកសារណែនាំ icon

នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីរបៀបដែលព្រះគ្រិស្តមានទំនាក់ទំនងជាមួយក្រុមជំនុំរបស់ព្រះអង្គ គឺជាការឆ្លុះបញ្ចាំងនៅក្នុងគ្រប់អាពាហ៍ពិពាហ៍ទាំងអស់ ដែលបានសង់លើគោលការណ៍ដែលមកពីព្រះអង្គ។ អាពាហ៍ពិពាហ៍ ដែលនឹងមានផលវិជ្ជមានសម្រាប់ការល្អ គឺជាអាពាហ៍ពិពាហ៍មួយដែលបានសង់ឡើងស្របតាមគំរូ និងការណែនាំក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

មើល/ទាញយកមេរៀន icon

ខ្នាតគំរូពីភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវរបស់ព្រះជាម្ចាស់ គឺមានបំណងចង់ឱ្យកូនៗរបស់ព្រះអង្គអាចសក្តិសម ហើយរស់នៅក្នុងជីវិតដែលពេញលេញបាន។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាថា អស់អ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះជាម្ចាស់យ៉ាងធូររលុង មិនបានទទួលនូវភាពសប្បាយរីករាយដ៏អស្ចារ្យ ជារង្វាន់ដ៏ល្អប្រសើរ ដែលព្រះជាម្ចាស់មានទុកសម្រាប់ពួកគេទេ។

មើល/ទាញយកមេរៀន icon

ការអធិស្ឋាន និងការមើលច្បាស់ពីអ្វីដែលព្រះគម្ពីរប្រាប់អំពីអាពាហ៍ពិពាហ៍ បានជួយដល់យុវជនជាច្រើនចេញពីការការជ្រើសរើសដែលមិនមានការពេញចិត្ត។ នៅក្នុងមេរៀននេះ យើងនឹងដឹងពីសារសំខាន់នៃការពិនិត្យមើលឥរិយាបថរបស់ពួកគេចំពោះជីវិត និងគំរូនៃអាកប្បកិរិយារបស់គេ។

មើល/ទាញយកមេរៀន icon

ពេលខ្លះ វាគួរឱ្យភ្ញាក់ផ្អើលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា មិនចុះសម្រុងនឹងគ្នា។ ពេលវេលាដ៏ប្រសើរបំផុត ដើម្បីរកឃើញ និងដោះស្រាយការមិនចុះសម្រុងគ្នាទាំងអស់នេះ គឺមុនពេលរៀបអាពាហ៍ពិពាហ៍។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីវិធីសាស្រ្តនានាដែលគូរស្នេហ៍ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ ឱកាសផ្សេងៗដើម្បីស្គាល់គ្នាឱ្យកាន់តែច្បាស់ និងពីរបៀបរស់នៅ ដែលអាចនាំកិត្តិយសថ្វាយដល់ព្រះជាម្ចាស់នៅក្នុងអំឡុងពេល ភ្ជាប់ពាក្យ។

មើល/ទាញយកមេរៀន icon

ពេលមនុស្សពីរនាក់ចាប់ផ្តើមជីវិតរស់នៅជាមួយគ្នាជាស្វាមី និងភរិយា នោះពួកគេដឹងច្បាស់ពីកិច្ចការជាច្រើនដែលត្រូវតែកែតម្រូវ។
នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីប្រភេទគ្រួសារដែលពេញទៅដោយគោលបំណងសម្រាប់ការចាប់ផ្តើម។ យើងនឹងពិនិត្យមើលពីការកែតម្រូវដែលគូរស្វាមីភរិយាជួបប្រទះ និងវិធីសាស្រ្តនៃការដោះស្រាយបញ្ហា។

មើល/ទាញយកមេរៀន icon

ព្រះគម្ពីរប្រៀបធៀបតួនាទីរបស់ស្វាមី ទៅនឹងសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តចំពោះក្រុមជំនុំ―តួនាទីលះបង់ខ្លួនឯង និង ការពារ។ ព្រះគ្រិស្តមើលឃើញពីសក្ដានុពលរបស់យើង និងអនាគតដែលទ្រង់សព្វព្រះទ័យឱ្យយើងមាន ប៉ុន្តែ ទ្រង់ស្រឡាញ់ និង ព្រមទទួលយើងក្នុងនាមជាយើង។
ស្វាមីគ្រិស្តបរិស័ទគ្រប់រូបមាននិមិត្ត និងគោលដៅ ដែលគេសង្ឃឹមចង់សម្រេចនៅក្នុងគ្រួសារដែលប្រកបដោយសុភមង្គល។ នៅក្នុងមេរៀននេះ អ្នកនឹងស្គាល់ពីរបៀបដែលបុរសការពារគ្រួសាររបស់ខ្លួន នៅពេលដែលគាត់បំពេញតួនាទីដែលព្រះជាម្ចាស់បានប្រទានមកដែរ។

មើល/ទាញយកមេរៀន icon

ស្ត្រីមានប្រាជ្ញាដឹងថា តួនាទីរបស់ខ្លួនមានការទទួលខុសត្រូវធំធេងណាស់ ហើយនាងត្រៀមរួចរាល់ ដើម្បីឱ្យព្រះជាម្ចាស់ប្រាប់នាងពីរបៀបដែលនាងនឹងក្លាយជាភរិយា ដែលទ្រង់សព្វព្រះទ័យឱ្យនាងធ្វើ។
នៅក្នុងមេរៀននេះ យើងនឹងបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារសំខាន់សម្រាប់ស្ត្រី ក្នុងការប្រគល់មុខងារត្រឹមត្រូវក្នុងជីវិតរបស់នាងដល់ស្វាមី គឺតួនាទីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ដើម្បីឱ្យនាងធ្វើជាលំនឹងសម្រាប់គ្រួសារ។

មើល/ទាញយកមេរៀន icon

ការបង្ហាត់បង្រៀនមួយដ៏មានតម្លៃបំផុត ដែលកូនអាចរៀនបាន គឺការគោរពសិទ្ធិអំណាច។ ហើយមេរៀននោះចាប់ផ្តើមនៅផ្ទះ។
នៅក្នុងមេរៀននេះ យើងនឹងសញ្ជឹងគិតពីហេតុផលមួយចំនួនដែលកូនៗត្រូវតែរៀនស្ដាប់បង្គាប់។ យើងនឹងយល់ពីការជះឥទ្ធិពលក្នុងជីវិតរបស់មនុស្សណា ដែលរៀនគោរពសិទ្ធិអំណាច និង មនុស្សណាដែលមិនរៀនគោរពសិទ្ធិអំណាច។

មើល/ទាញយកមេរៀន icon

កូនដែលមានវិន័យល្អ និងចេះស្ដាប់បង្គាប់មិនមែន «កើតឡើងតែឯង» ទេ ដូចជាផ្កាក្នុងសួនក៏ដូច្នេះដែរ វាមិនមែនកើតឡើងដោយឯកឯងទេ។ ទាំងពីរតម្រូវឱ្យមានការខំប្រឹង។
នៅក្នុងមេរៀននេះ យើងនឹងពិភាក្សាកិច្ចការផ្សេងៗដែលឪពុកម្តាយទទួលខុសត្រូវចំពោះការអប់រំកូនរបស់ខ្លួន។ យើងនឹងពិចារណាអំពីករណីគ្រួសារ ដែលបានរងការឈឺចាប់ ដោយសារតែឪពុកម្តាយរបស់គេខ្វះការទទួលខុសត្រូវចំពោះកូនៗ។

មើល/ទាញយកមេរៀន icon
មើល/ទាញយកឯកសារ icon