យើងជឿ

 

យើងជឿ
ការរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយយើង ឆ្លើយសំណួរអំពីអ្វីដែលយើងជឿ និងពីហេតុផលដែលយើងជឿ។ ហេតុនេះហើយយើងក្លាយទៅជាអ្វីដែលយើងជឿ។ គំនិតសំខាន់នៅក្នុងមុខវិជ្ជានេះ ពិតជាជ្រៅ ប៉ុន្តែ មាតិកាគឺព្រះគម្ពីរ ហើយលទ្ធផលចុងក្រោយនឹងមានឥទ្ធិពលលើអ្នកពេញមួយជីវិត។
 
មើល/ទាញយកឯកសារទាំងមូល
មើល/ទាញយកឯកសារណែនាំ
 
មេរៀនទី១: ព្រះគម្ពីរ
មានមនុស្សជាច្រើនមានអារម្មណ៍ថា គេហាក់ដូចជាកំពុងវង្វេងក្នុងសមុទ្រដែលមានព្យុះបក់បោក ទោះបីនៅលើគោកក៏ដោយ។ ពួកគេសួរសំណួរជាច្រើនទៅកាន់ខ្លួនឯង។ តើខ្ញុំកំពុងទៅណា? តើខ្ញុំកំពុងវង្វេងឬ? តើខ្ញុំនឹងរកឃើញផ្លូវត្រូវដែរឬទេ? ព្រះជាម្ចាស់ស្ដាប់ឮសំណួររបស់យើង ហើយទ្រង់ក៏បានប្រទានព្រះគម្ពីរមកយើង ដើម្បីដឹកនាំជីវិតយើងផងដែរ។
មុនពេលស្វែងរកចម្លើយ ចូរយើងក្រឡេកមើលព្រះគម្ពីរដ៏អស្ចារ្យជាមួយគ្នា។ យើងនឹងដឹងថា ព្រះគម្ពីរត្រូវបានសរសេរឡើងដោយរបៀបណា និងពីរបៀបដែលព្រះគម្ពីរបានប្រទានមកយើង។
 
មើល/ទាញយកមេរៀន
 
មេរៀនទី២: ព្រះជាម្ចាស់
នៅក្នុងរបៀបមួយ ព្រះជាម្ចាស់ត្រូវបានប្រៀបធៀបទៅនឹងព្យុះ។ មនុស្សមួយចំនួនភ័យខ្លាចព្រះអង្គ ហើយមនុស្សមួយចំនួនទៀតស្រឡាញ់ព្រះអង្គ―អាស្រ័យទៅលើអ្វីដែលអ្នកដទៃប្រាប់គេ និងអ្វីដែលគេធ្វើអំពីការនោះ។
អ្នកមិនអាចឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ អ្នកអាចសិក្សាអំពីអ្វីដែលទ្រង់បានធ្វើ។ នៅក្នុងមេរៀនទី១ យើងបានសិក្សារួចមកហើយថា ព្រះគម្ពីរប្រាប់យើងទាំងអស់អំពីព្រះជាម្ចាស់―អំពីគុណសម្បត្តិរបស់ព្រះអង្គ និងរបៀបដែលទ្រង់ប្រព្រឹត្តយ៉ាងណាជាមួយមនុស្ស។ នៅក្នុងមេរៀននេះ យើងនឹងមើលក្នុងព្រះគម្ពីរ ព្រមទាំងពិនិត្យពិច័យទៅលើអ្វីមួយចំនួនដែលព្រះគម្ពីរមានចែងទុកអំពីព្រះជាម្ចាស់។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៣A: មនុស្ស
យើងដឹងរឿងរ៉ាវរបស់ Pinocchio គឺគ្រាន់តែជារឿងព្រេង ប៉ុន្តែ វាផ្តល់ឱ្យយើងនូវរូបភាពតិចតួចអំពីរបៀបដែលព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា នៅពេលទ្រង់បង្កើតមនុស្ស។ ទ្រង់បង្កើតគេមកយ៉ាងស្រស់ស្អាត ហើយអ្វីដែលសំខាន់បំផុតនោះ គឺគេមានសិទ្ធិក្នុងការជ្រើសរើសដោយខ្លួនឯងផ្ទាល់។
ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែ មិនមែនឆ្កឹះចេញពីដុំឈើទេ។ តើទ្រង់បានបង្កើតគេដោយរបៀបណា? តើលក្ខណៈអ្វីខ្លះដែលទ្រង់បានដាក់នៅក្នុងគេ? ចូរយើងមើលពីរបៀបដែលព្រះជាម្ចាស់បានបង្កើតមនុស្ស និងពីទំនួលខុសត្រូវដែលទ្រង់បានប្រទានឱ្យគេ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៣B: អំពើបាប
ព្រះជាម្ចាស់បានដាក់អដាំ និងអេវ៉ានៅក្នុងសួនច្បារដ៏ស្រស់ស្អាតប្រណិតមួយ ហើយឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់។ ទ្រង់អនុញ្ញាតឱ្យគេបរិភោគពីដើមឈើទាំងអស់ លើកលែងតែដើមឈើមួយ។ ក្រោយមក មារសាតាំងបានប្រាប់ពួកគេឱ្យបរិភោគផ្លែឈើនោះទាល់តែបាន។ ពួកគេបានជឿលើពាក្យសម្តីរបស់វា ជាជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានបង្កើតឡើងមកយ៉ាងល្អឥតខ្ចោះ ប៉ុន្តែ ដោយការមិនស្ដាប់បង្គាប់ អំពើបាបបានចូលមកក្នុងជីវិតរបស់ពួកគេ។ តើយើងអាចឱ្យអត្ថន័យអំពើបាបដោយរបៀបណា? តើការដាក់ទោសចំពោះអំពើបាបជាអ្វី? តើមានការគេចផុតដែរឬទេ? មេរៀននេះនឹងផ្តល់ចម្លើយដល់អ្នក។
ចំណាំ: មេរៀននេះ ដូចគ្នានឹងមេរៀនទី៣ នៅក្នុងការកែសម្រួលភាសានៃវគ្គសិក្សានេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងភាសាដទៃទៀត មេរៀននេះ អាចនឹងត្រូវបានបែងចែកដាច់ពីគ្នា។ ចំណងជើងនេះ ត្រូវបានផ្តល់ជូន ដូច្នេះ អ្នកអាចចូលមើលមេរៀននេះជាភាសាផ្សេងទៀតបាន។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៤: ព្រះយេស៊ូគ្រិស្ត
ថ្ងៃមួយ មានមិត្តមា្នក់បានសួរខ្ញុំជាច្រើនសំណួរ។ តើព្រះយេស៊ូជានរណា? តើទ្រង់អាចជាមនុស្សផង ជាព្រះផងក្នុងពេលតែមួយបានដោយរបៀបណា? ប្រសិនបើទ្រង់សុគតមែន ហេតុអ្វីបានជាគ្រិស្តបរិស័ទនិយាយថា ទ្រង់មានព្រះជន្មរស់? តើទ្រង់កំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ?
ចម្លើយល្អបំផុតដែលខ្ញុំអាចរកឃើញ គឺនៅក្នុងព្រះគម្ពីរ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងមេរៀននេះ យើងនឹងមើលសំណួរដូចគ្នាទាំងនោះ ហើយស្វែងរកចម្លើយដែលមិត្តខ្ញុំចង់ដឹង។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៥: ការសង្គ្រោះ
នៅក្នុងមេរៀននេះអ្នកនឹងសិក្សា៖ និយមន័យនៃការសង្គ្រោះ របៀបទទួលការសង្គ្រោះ និងលទ្ធផលនៃការសង្រ្គោះ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៦: ព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងមិនស្ថិតនៅជាមួយប្រទេស ឬ ជាតិសាសន៍តែមួយឡើយ―ប៉ុន្តែ នៅពេញពិភពលោក។ នៅបុណ្យថ្ងៃទីហាសិប លោកពេត្រុសមានប្រសាសន៍ទៅកាន់ហ្វូងមនុស្ស ដែលមានវត្តមាននៅទីនោះយ៉ាងហោចណាស់មាន១៥ក្រុមភាសាខុសៗពីគ្នា។ នៅក្នុងមេរៀនទី៦ យើងបានសិក្សាអំពីការសង្គ្រោះ។ តើអ្នកដឹងទេថា យើងបានទទួលការសង្គ្រោះតាមរយៈកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ? សូមឱ្យយើងសិក្សាអំពីព្រះវិញ្ញាណដ៏វិសុទ្ធ និងអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងយើង។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៧: ក្រុមជំនុំ
ក្រុមជំនុំតាមន័យទូលំទូលាយរាប់បញ្ចូលអ្នកជឿទាំងអស់។ គេហៅវាថា ព្រះកាយព្រះគ្រិស្ត។ ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នកជឿតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅក្នុងមេរៀនទី៧ យើងបានសិក្សាអំពីព្រះវិញ្ញាណដ៏វិសុទ្ធ និងតួនាទីមួយចំនួនរបស់ព្រះអង្គ។ មានតួនាទីមួយដែលយើងពុំបាននិយាយគឺ ទ្រង់បង្រួបបង្រួមក្រុមជំនុំ។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីក្រុមជំនុំគឺជាអ្វីខ្លះ អ្វីដែលក្រុមជំនុំគួរតែធ្វើ និងអ្វីដែលកើតឡើងចំពោះក្រុមជំនុំ។ ម្តងទៀត ព្រះគម្ពីរនឹងផ្តល់ចម្លើយត្រឹមត្រូវដល់យើង។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី១
 
មើល/ទាញយកឯកសារ
 
មេរៀនទី៨: ពិភពវិញ្ញាណ
នៅក្នុងមេរៀននេះ យើងនឹងរៀនអំពីអំណាចរបស់វិញ្ញាណនៅក្នុងលោកិយ និងការការពារដែលយើងជាអ្នកជឿមានក្នុងព្រះគ្រិស្ត។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៩: អនាគត
ព្រះគម្ពីរជាប្រភពតែមួយគត់អំពីការទស្សនទាយដ៏ពិតប្រាកដ។ តាមរយៈព្រះបន្ទូល ព្រះជាម្ចាស់ប្រទានឱ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវដឹង។ មិនចាំបាច់ «អាន» ស្លឹកតែ ឬ មើលសន្លឹកបៀរនោះទេ។ ជាការពិត ព្រះជាម្ចាស់បានហាមឃាត់កិច្ចការទាំងនេះ និងទម្រង់នៃ «មន្តអាគម» ទាំងឡាយ។
ប្រសិនបើ អ្នកឆ្ងល់អំពីអនាគតរបស់អ្នក និងអំពីអ្វីដែលនឹងកើតឡើង នៅពេលព្រះយេស៊ូយាងមកម្ដងទៀត អ្នកនឹងចាប់អារម្មណ៍លើការសិក្សាមេរៀននេះ។ យើងនឹងសិក្សាអំពីការកាត់ទោសពេលអនាគត និងអំពីពេលវេលានៃការយាងមករបស់ព្រះអម្ចាស់។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១០: បទបញ្ញាត្តិរបស់ព្រះជាម្ចាស់
នៅក្នុងមេរៀនទី១០ យើងបានសិក្សាអំពីអ្វីដែលយើងនឹងធ្វើនៅពេលអនាគត នៅក្នុងមេរៀននេះ យើងនឹងសិក្សានូវអ្វីដែលយើងត្រូវតែធ្វើនៅក្នុងពេលបច្ចុប្បន្ន។ ព្រះជាម្ចាស់បានចែងបទបញ្ជាដប់ប្រការលើបន្ទះថ្មពីរ ហើយបានប្រទានមកអ្នកដឹកនាំដ៏អស្ចារ្យរបស់អ៊ីស្រាអែល គឺលោកម៉ូសេ ទុកសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។ ទោះបី វាជាបទបញ្ជាបុរាណ គេនៅតែអនុវត្តវានៅសព្វថ្ងៃនេះ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១១A: ទំនាក់ទំនងទៅកាន់ព្រះជាម្ចាស់
យើងបានសិក្សារួចមកហើយថា ការទទួលខុសត្រូវធំបំផុតរបស់យើងក្នុងនាមជាអ្នកជឿគ្រិស្តបរិស័ទ គឺស្រឡាញ់ព្រះជាម្ចាស់។ ដូចដែលយើងបានសិក្សានៅក្នុងមេរៀនទី១១ យើងរក្សាបទបញ្ជារបស់ព្រះអង្គ ពីព្រោះយើងស្រឡាញ់ព្រះអង្គ។ ដូច្នេះ ទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ជាផ្នែកមួយនៃសេចក្តីស្រឡាញ់។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១១B: ទំនាក់ទំនងទៅកាន់អ្នកដទៃ
វាមិនមែនជាការចៃដន្យទេ ដែលជំពូកមុន និងជំពូកបន្ទាប់ពី កណ្ឌគម្ពីរ១កូរិនថូសជំពូកទី១៣ ជាព្រះអំណោយទានរបស់ព្រះជាម្ចាស់សម្រាប់អ្នកជឿ។ ជំពូកដែលស្តីអំពីសេចក្តីស្រឡាញ់ត្រូវបានភ្ជាប់នឹងជំពូកដែលស្តីអំពីព្រះអំណោយទាន ពីព្រោះការស្រឡាញ់ និងការឱ្យដើរជាមួយគ្នា។
របៀបមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់ គឺដោយការស្រឡាញ់ និងការជួយដល់អ្នកដទៃ។ សូមយើងមើលអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលអំពីទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីទំនាក់ទំនងរបស់អ្នកជាមួយៈ អ្នកមានអំណាចលើយើង អ្នកដែលនៅជុំវិញយើង និងអ្នកដែលប្រឆាំងនឹងយើង។
ចំណាំ: មេរៀននេះ ដូចគ្នានឹងមេរៀនទី១១ នៅក្នុងការកែសម្រួលភាសានៃវគ្គសិក្សានេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងភាសាដទៃទៀត មេរៀននេះ អាចនឹងត្រូវបានបែងចែកដាច់ពីគ្នា។ ចំណងជើងនេះ ត្រូវបានផ្តល់ជូន ដូច្នេះ អ្នកអាចចូលមើលមេរៀននេះជាភាសាផ្សេងទៀតបាន។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១១C: គ្រិស្តបរិស័ទ និង ខ្លួនរបស់គេផ្ទាល់
ជំពូកនេះនឹងជួយយើងឱ្យយល់ពីអ្វីដែលយើងជំពាក់ខ្លួនឯង។ ហើយក៏ជួយយើងពីរបៀបស្ដាប់បង្គាប់ព្រះជាម្ចាស់ ជាព្រះដែលសព្វព្រះហឫទ័យឱ្យជីវិតរបស់យើងមានតម្លៃពីឥលូវ និងរហូតអស់កល្ប។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីសារសំខាន់នៃៈ ការបដិសេធខ្លួនយើងផ្ទាល់ និងការជម្រះខ្លួនយើងផ្ទាល់។
ចំណាំ: មេរៀននេះ ដូចគ្នានឹងមេរៀនទី១១ នៅក្នុងការកែសម្រួលភាសានៃវគ្គសិក្សានេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងភាសាដទៃទៀត មេរៀននេះ អាចនឹងត្រូវបានបែងចែកដាច់ពីគ្នា។ ចំណងជើងនេះ ត្រូវបានផ្តល់ជូន ដូច្នេះ អ្នកអាចចូលមើលមេរៀននេះជាភាសាផ្សេងទៀតបាន។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១២: ជីវិតគ្រិស្តបរិស័ទ
មនុស្សមិនមែនកើតមកជាគ្រិស្តបរិស័ទដ៏រឹងមាំនោះទេ ប៉ុន្តែ ពួកគេអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់ពួកគេ ហើយអភិវឌ្ឍចរិតលក្ខណៈតាមរយៈពេលវេលា។ ដូចជាដើមឈើខ្ពស់ៗ ពួកវាចាក់ឫសរបស់ខ្លួនចុះក្រោមយ៉ាងជ្រៅ ហើយខ្យល់មិនអាចបក់ពួកវាឱ្យរលំបានទេ។
តើអ្នកចង់ក្លាយជាមនុស្សល្អប្រសើរម្នាក់ ដែលជឿទុកចិត្តលើព្រះជាម្ចាស់ ហើយឈរមាំមួនក្នុងគ្រប់ស្ថានភាពទាំងអស់ដែរឬទេ? យើងអាចប្រើអ្វីដែលយើងបានសិក្សារួចហើយ ដូចជាដើមឈើដែល«លូតលាស់ខ្ពស់»។
 
មើល/ទាញយកមេរៀន
 
មេរៀនទី១៣: ជីវិតពេញដោយព្រះវិញ្ញាណ
ព្រះយេស៊ូបានសន្យានឹងសិស្សរបស់ព្រះអង្គថា ពេលទ្រង់យាងទៅព្រះបិតាវិញ ទ្រង់នឹងចាត់បញ្ជូនព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ការយាងមករបស់ព្រះវិញ្ញាណដ៏វិសុទ្ធបានកើតឡើងនៅពេលបុណ្យថ្ងៃទីហាសិប។ រឿងនេះគឺមាននៅក្នុងកិច្ចការជំពូក២។ ចាប់តាំងពីពេលនោះមក អ្នកជឿគ្រប់រូបអាចរស់នៅដោយមានជីវិតពោរពេញដោយព្រះវិញ្ញាណ។
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាថា តើការមានជីវិតពេញដោយព្រះវិញ្ញាណមានអត្ថន័យយ៉ាងណា។ យើងក៏នឹងសិក្សាពីរង្វាន់ដែលមកជាមួយនឹងការពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី២
 
មើល/ទាញយកឯកសារ
 
ពាក្យពេចន៍ចុងក្រោយ
 
មើល/ទាញយកឯកសារ