ក្រុមជំនុំ

 

ក្រុមជំនុំ
មុខវិជ្ជានេះមិនគ្រាន់តែពណ៌នាអំពីក្រុមជំនុំប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញអ្នកពីរបៀបដែលសមាជិកនៃព្រះកាយព្រះគ្រិស្ដម្នាក់ៗ អាចមានប្រយោជន៍បន្ថែមទៀត នៅពេលពួកគេអនុវត្តនូវអ្វីដែលគេបានរៀនរួចហើយ។ មុខវិជ្ជានេះនិពន្ធដោយលោក Donald D. Smeeton បានផ្ដល់ឱ្យអ្នកជឿនូវការយល់់ដឹងកាន់តែប្រសើរឡើងអំពីតួនាទីរបស់ពួកគេនៅក្នុងក្រុមជំនុំ ហើយក៏បង្ហាញពួកគេអំពីរបៀបដែលត្រូវបំពេញនូវសក្ដានុពលរបស់ពួកគេ ជាផ្នែកមួយដែលមិនអាចខ្វះបាននៃព្រះកាយរបស់ព្រះគ្រិស្ដ។
 
មើល/ទាញយកឯកសារទាំងមូល
មើល/ទាញយកឯកសារណែនាំ
 
មេរៀនទី១: ផែនការរបស់ព្រះជាម្ចាស់សម្រាប់ក្រុមជំនុំ
ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំ” នេះបានឡើយ (ម៉ាថាយ ១៦:១៨) ។ ព្រះបន្ទូលនេះជាព្រះបន្ទូលសន្យាមួយដ៏អស្ចារ្យ!
ព្រះជាម្ចាស់មានផែនការសម្រាប់ក្រុមជំនុំ តាំងពីដើមកំណើតពិភពលោកមកម្ល៉េះ ។ យើងនឹងមើលឃើញថា ផែនការរបស់ព្រះជាម្ចាស់ក៏កើតឡើងនៅពេលអនាគតផងដែរ។ ព្រះជាម្ចាស់បានរៀបចំកិច្ចការអស្ចារ្យជាច្រើនសម្រាប់យើង! បើទោះជាយើងមានបញ្ហានៅពេលនេះ ក៏យើងអាចសម្លឹងទៅរកអនាគតដោយជំនឿ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី២: ប្រវត្តិសាស្ត្រក្រុមជំនុំ
ក្នុងមេរៀនទីមួយ យើងបានពិនិត្យមើលក្រុមជំនុំតាមទស្សនៈអស់កល្ប។ ព្រះជាម្ចាស់បានរៀបចំផែនការបង្កើតក្រុមជំនុំមក ហើយព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងក្រុមជំនុំរបស់ព្រះអង្គ។ នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងបញ្ចប់ផែនការរបស់ព្រះអង្គសម្រាប់ក្រុមជំនុំមិនខាន។ ព្រះយេស៊ូនឹងយាងមកផែនដីម្តងទៀត ហើយព្រះអង្គនឹងយកក្រុមជំនុំទៅនៅជាមួយព្រះអង្គក្នុងស្ថានបរមសុខ។
ឥឡូវនេះ យើងនឹងពិនិត្យមើលក្រុមជំនុំតាមទស្សនៈពីផែនដីនេះ។ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ” ព្រះអង្គចង់សំដៅ “នៅលើផែនដីនេះ”។ ក្នុងមេរៀននេះ យើងនឹងពិនិត្យមើលដោយសង្ខេបអំពីហេតុការណ៍ដែលបានកើតឡើងចាប់តាំងពីបុណ្យថ្ងៃទីហាសិបរហូតមកដល់ពេលបច្ចុប្បន្ននេះ។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៣: លក្ខណៈក្រុមជំនុំ
ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ” (ម៉ាថាយ ១៦:១៨)។ តើទ្រង់ចង់មានព្រះបន្ទូលដូចម្ដេចទាក់ទងនឹងពាក្យ ក្រុមជំនុំ? តើសិស្សរបស់ព្រះអង្គយល់ដូចម្ដេចជាមួយនឹងពាក្យនេះ?
 
មើល/ទាញយកមេរៀន
 
មេរៀនទី៤: ការរួមចំណែកក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់
យើងបានសិក្សាជាច្រើនអំពីអតីតកាលរបស់ក្រុមជំនុំ។ យើងក៏បានសិក្សាអំពីអត្ថន័យរបស់ពាក្យក្រុមជំនុំផងដែរ។ ដូច្នេះឥឡូវនេះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិនិត្យមើលបច្ចុប្បន្នកាល។ យើងមិនរស់នៅក្នុងអតីតកាលទេ។ យើងរស់នៅសព្វថ្ងៃនេះ។
តើក្រុមជំនុំ មានអត្ថន័យយ៉ាងដូចម្តេចចំពោះខ្ញុំ? ក្នុងមេរៀននេះ យើងនឹងក្រឡេកមើលក្រុមជំនុំ និង អ្នក។ នេះជាមេរៀនទាក់ទងនឹងជីវិតផ្ទាល់ខ្លួនមួយ។ មេរៀននេះអាចជាផ្នែកដ៏សំខាន់បំផុតនៃសៀវភៅនេះ។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី១
 
មើល/ទាញយកឯកសារ
 
មេរៀនទី៥: ក្រុមជំនុំជារូបកាយ
មានតែអ្នកជឿប៉ុណ្ណោះ ទើបជាសមាជិកនៃក្រុមជំនុំរបស់ព្រះជាម្ចាស់ពិតប្រាកដ។ ក្នុងមេរៀនមុន យើងបានដឹងថាគេហៅអ្នកជឿតាមឈ្មោះជាច្រើន។ ពួកគេត្រូវបានគេហៅថា សិស្ស ប្រជាជនដ៏វិសុទ្ធ បងប្អូន និងគ្រិស្តបរិស័ទ។ ឈ្មោះនីមួយៗប្រាប់យើងអំពីពួកគេ។
ដូចគ្នានេះដែរ គេហៅក្រុមជំនុំតាមឈ្មោះផ្សេងៗគ្នា។ ឈ្មោះនីមួយៗ ប្រាប់យើងអំពីអ្វីមួយរបស់ក្រុមជំនុំ។ ជារឿយៗ ព្រះគម្ពីរចែងថា ក្រុមជំនុំគឺដូចជារូបកាយ។ ក្នុងមេរៀននេះ យើងនឹងរៀនថា តើវាមានអត្ថន័យយ៉ាងណា។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៦: កិច្ចការដែលក្រុមជំនុំធ្វើសម្រាប់ខ្លួនឯង
ក្នុងមេរៀនមុន យើងបានដឹងពីរបៀបដែលក្រុមជំនុំដូច នឹងរូបកាយ។ យើងបានឃើញថា មនុស្សអាចមានលក្ខណៈខុសប្លែកពីគ្នា ប៉ុន្តែ នៅតែមានឯកភាពគ្នា។ យើងបានបញ្ចប់មេរៀននេះ ដោយពិចារណាពីអ្វីដែលយើងអាចធ្វើបានសម្រាប់អ្នកដទៃ។
មេរៀននេះ មានប្រធានបទបន្តគ្នា ។ យើងមានភារកិច្ច ចំពោះអ្នកជឿផ្សេងទៀត។ ប្រសិនបើយើងមិនចែកចាយជាមួយអ្នកដទៃ ឬ ពង្រឹងពួកគេទេ នោះយើងកំពុងធ្វើឱ្យពួកគេឈឺចាប់។ មេរៀននេះ ជួយអ្នកឱ្យធ្វើតាមតួនាទីរបស់អ្នកក្នុងព្រះកាយរបស់ព្រះគ្រិស្ត។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៧: ផលប៉ះពាល់របស់ក្រុមជំនុំដល់មនុស្សលោក
នៅក្នុងមេរៀនមុន យើងបានឃើញថាអ្នកជឿមានទំនួលខុសត្រូវជាមួយអ្នកជឿដទៃទៀត។ អ្នកជឿទាំងអស់ជាផ្នែកមួយនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ គ្រិស្តបរិស័ទមានទំនាក់ទំនងពិសេសជាមួយបងប្អូនប្រុសស្រីនៅក្នុងអង្គព្រះគ្រិស្ត។
ប៉ុន្តែ ក្រុមជំនុំក៏ត្រូវមានកាតព្វកិច្ចជាមួយនឹងអ្នកមិនជឿដែរ។ គ្រិស្តបរិស័ទ មិនត្រូវភេ្លចគិតពីអ្នកដែលនៅខាងក្រៅក្រុមជំនុំនោះឡើយ។ នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលពីកាតព្វកិច្ចរបស់អ្នកជឿជាមួយនឹងអ្នកមិនជឿដទៃទៀត។
 
មើល/ទាញយកមេរៀន
 
មេរៀនទី៨: កិច្ចការដែលក្រុមជំនុំធ្វើថ្វាយព្រះជាម្ចាស់
នៅក្នុងមេរៀននេះ យើងនឹងរៀនពីអ្វីដែលក្រុមជំនុំត្រូវធ្វើដើម្បីបម្រើ និងស្ដាប់បង្គាប់ព្រះជាម្ចាស់។
 
មើល/ទាញយកមេរៀន
 
ការវាយតម្លៃជំពូកទី២
 
មើល/ទាញយកឯកសារ
 
ពាក្យពេចន៍ចុងក្រោយ
 
មើល/ទាញយកឯកសារ